ម៉ាកាវកាលពីថ្ងៃពុធទី២២មករា បានរាយការណ៍អំពីការរកឃើញអ្នកឆ្លងកូរ៉ូណាវីរុសបង្កជម្ងឺផ្លូវដង្ហើមជាលើកដំបូងនៅពេលអាជ្ញាធរបានប្រកាសអោយបុគ្គលិកកាស៊ីណូទាំងអស់ក្នុងទីក្រុងនេះ ពាក់ម៉ាសមុខ។
អតីតដែនដីអានិគមព័រទុយហ្កាល់នេះជាប្រភពទាក់ទាញភ្ញៀវដ៏សំខាន់មកពីមហាចិនដីគោក និងជាកន្លែងតែមួយនៅចិនដែលអនុញ្ញាតអោយបើកល្បែង។ដោយពិធីចូលឆ្នាំថ្មីរបស់ប្រជាជនចិននឹងចូលមកដល់នៅចុងសប្តាហ៍ អ្នកទេចរចិនមុខជាហូរចូលទីក្រុងល្បែងនេះ។
កាលពីថ្ងៃពុធ ម៉ាកាវបានប្រកាសថា ស្ត្រីអ្នកជំនួញវ័យ៥២ឆ្នាម្នាក់ មកពីក្រុងវូហាន ត្រូវបានពិនិត្យឃើញមានវីរុសបង្កជម្ងឺរលាកសួតថ្មី។ស្ត្រីនេះបានជិះរថភ្លើងល្បឿនលឿនពីវូហានមកម៉ាកាវកាលពីថ្ងៃអាទិត្យដោយឆ្លងកាត់ទីក្រុង ហ្ស៊ុយហាយ។
ស្ត្រីនេះបានចូលមន្ទីរពេទ្យកាលពីថ្ងៃអង្គារ រីឯមនុស្ស២នាក់ដែលបានស្នាក់នៅក្នុងបន្ទប់សណ្ឋាគារជាមួយគាត់ក៏ត្រូវបានតាមដានសុខភាព៕ប្រែសម្រួល៖វាសនា
មនុស្សដើរចេញពីកាស៊ីណូនៅម៉ាកាវ