Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​ប្រៃសណ...

ក្រសួង​ប្រៃសណីយ៍​និង​ក្រុមហ៊ុន​Huawei​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​និង​ក្រុមហ៊ុន Huawei កម្ពុជា នៅ​រសៀល​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០២០​បាន​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ជា​ឧបករណ៍​បច្ចេកវិទ្យា ICT​និង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា​5G​នៅឯ​ទីស្តីការ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។​

លោក សុខ​ពុទ្ធិ​វុ​ធ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​និង​លោក Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Huawei​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​នៃ​គម្រោង​ជំនួយ​នេះ​។​ពិធី​ចុះហត្ថលេខា​នេះ​ក្រោម​អធិបតីភាព​និង​ចូលរួម​ជា​សាក្សី​ពី​សំណាក់​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រី​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​លោក​WangWentian​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​។​

​លោក​ត្រាំ​អ៊ីវតឹក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ថ្លែង​អបអរសាទរ​ដល់​ក្រុមការងារ​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ក្រុមហ៊ុន​Huawei​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិនចេះ​នឿយហត់​ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​ថ្ងៃនេះ​កើតឡើង​។​ជាមួយ​នោះ​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​Huawei​សម្រាប់​គម្រោង​ជំនួយ​ដ៏​សប្បុរស​លើ​ឧបករណ៍​និង​សេវាកម្ម​ដល់​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។​

​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ផងដែរ​ថា​“​ប្រទេស​កម្ពុជា​ទទួលបាន​នូវ​កំណើន​រឹងមាំ​និង​មាន​ស្ថិរភាព​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ​ជាមួយនឹង​ការលេចចេញ​នូវ​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​។​ប្រទេស​កម្ពុជា​ត្រូវតែ​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​របស់ខ្លួន​ដើម្បី​ទ្រទ្រង់​កំណើន​ដ៏​ខ្ពស់ និង​រឹងមាំ​ជាមួយ​ចក្ខុវិស័យ​យូរអង្វែង​។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កម្ពុជា​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​គាំទ្រ​ដល់​រដ្ឋាភិបាល​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​ដើម្បី​ទទួលបាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​ក៏ដូចជា​ត្រៀមខ្លួន​ដើម្បី​ឆ្ពោះទៅកាន់​បដិវត្ត​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដូច​បានបង្ហាញ​នៅក្នុង​“​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤” អាណត្តិ​ទី ៦​នេះ ។


​ផលិតផល​និង​សេវាកម្ម​ដែល​ប្រគល់ជូន​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្ងៃនេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​សម្រេចបាន​នូវ​សមិទ្ធិផល​ជា​អតិបរមា​ប្រកបដោយ​ប្រសិទ្ធភាព​។​ខ្ញុំ​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ក្រុមហ៊ុន​Huawei​នឹង​រីកចម្រើន​កាន់តែខ្លាំង​ឡើងៗ ” ។​

លោក​Yao Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ICT​ឈានមុខ​គេ​លើ​ពិភពលោក​។​ទំនួល​ខុសត្រូវ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​Huawei​បាន​ឆ្លើយតប​យ៉ាងសកម្ម​ទៅតាម​អនុសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​និង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជ្រោមជ្រែង​ដល់​យុទ្ធសាស្ត្រ​“​ឌីជីថល​កម្ពុជា​”​និង​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​ការបណ្តុះបណ្តាល​ទេពកោសល្យ​ឌីជីថល​។​

​ផ្អែកលើ​កិច្ចព្រមព្រៀង​ពីមុន​រវាង​សម្តេចនាយក​រដ្ឋមន្ត្រី​និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​Huawei​ក្រុមហ៊ុន​Huawei​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​គាំទ្រ​ដល់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ដោយ​ផ្តល់​សម្ភារ​បរិក្ខា​និង​សេវាកម្ម​សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ​ខា្ន​ត​តូច​ប្រព័ន្ធ​វីដេអូ​នៃ​សន្និសីទ​និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​Huawei​សម្រាប់​ការិយាល័យ​រដ្ឋាភិបាល​ថ្នាក់កណ្តាល និង​ខេត្ត ក្នុងឱកាស​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​នេះ ។​
​លោក​បាន​បន្ថែមថា “​យើង​អាច​និយាយបានថា​ឆ្នាំ​២០២០ គឺជា​ឆ្នាំ​ដ៏​សំខាន់​នៃ​ដំណើរការ​អភិវឌ្ឍ 5G របស់​ប្រទេស​កម្ពុជា ហើយ​យើង​រីករាយ​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​នេះ​។ ក្រុមហ៊ុន Huawei បាន​ត្រៀមខ្លួន​ផ្តល់ជូន​ក្រសួង​នូវ​ការបណ្តុះបណ្តាល​បច្ចេកវិទ្យា 5G ចំនួន ៣០​កូតា សម្របសម្រួល​ទៅតាម​តម្រូវការ​របស់​មន្ត្រី​ផ្នែក​ទូរគមនាគមន៍​។​

សម្របសម្រួល​ទៅតាម​តម្រូវការ​នេះ​ដើម្បីឱ្យ​ពួកគាត់​អាច​យល់ដឹង​ពី​បច្ចេកវិទ្យា​5G​និង​កម្មវិធី​ចុងក្រោយ​បំផុត​នៃ​បច្ចេកវិទ្យា​នេះ​។​បើ​សំឡឹង​មើលទៅ​អនាគត​ថ្ងៃនេះ​គឺជា​ការចាប់ផ្តើម​ថ្មី​មួយទៀត​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​និង​ក្រុមហ៊ុន​Huawei​កម្ពុជា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ផ្នែក​ឌីជីថល​នីយកម្ម​។​

​ក្រុមហ៊ុន​Huawei​នឹង​បន្ត​ចក្ខុវិស័យ​ដើម្បី​នាំយក​ឌីជីថល​ទៅកាន់​មនុស្ស​គ្រប់រូប​គ្រប់​គេហដ្ឋាន​និង​គ្រប់​ស្ថាប័ន​សម្រាប់​ប្រទេស​កម្ពុជា​ជាមួយនឹង​ការតភ្ជាប់​ដ៏​ពេញលេញ​និង​ឆ្លាត​វៃ​។​យើង​នឹង​បន្ត​វិនិយោគ​លើ​ប្រព័ន្ធ​5G,Broadband,Cloud,​បញ្ញា​សិប្បនិម្មិត​(AI)​និង​ឧបករណ៍​វៃឆ្លាត​ដើម្បី​ជួយ​អតិថិជន​របស់​យើង​ឱ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន​ទាំងនេះ​ជាពិសេស​គឺ​5G​ដែល​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់បំផុត​ដើរតួនាទី​ជា​មូលដ្ឋានគ្រឹះ​ស​នៃ​ការធ្វើឱ្យ​ប្រសើរឡើង និង​ឌីជីថល​នីយកម្ម​ថ្នាក់ជាតិ​ដ៏​ឆ្លាត​វៃ​”​។​

​លោក​សុខ​ពុទ្ធិ​វុ​ធ​បាន​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​Huawei​ចំពោះ​ការចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​យ៉ាងសកម្ម​ភាពទាក់ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ដោយ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC)​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផ្តល់សេវា​កម្មទា​ក់​ទង​នឹង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដល់​ស្ថាប័ន​រដ្ឋាភិបាល​ដទៃទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ដូចនេះហើយ​តាមរយៈ​ការ​ជ្រោមជ្រែង​ពី​ក្រុមហ៊ុន​Huawei​នៅពេលនេះ​ពិតជា​ជួយ​កែលម្អ​ផលប័ត្រ​ដែលមាន​ស្រាប់​របស់​យើង​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​លោក​បាន​សង្កត់ធ្ងន់ថា​“​ការ​មាននូវ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ICT​និង​សេវា​បណ្តាញ​នេះ​ផ្តល់នូវ​គុណសម្បត្តិ​មួយផ្នែក​សម្រាប់​សង្គម​ទូទៅ​។​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ដែលមាន​តម្លៃថោក​ជាង​មុន​បានធ្វើឱ្យ​យើង​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​នូវ​សេវាកម្ម​អ៊ីនធឺណិត​ដល់​ប្រជាជន​របស់​យើង​បាន​កាន់តែច្រើន​។​

ការនិយម​ប្រើប្រាស់​សេវា​អ៊ីនធឺណិត​កំពុងតែ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ហើយ​យោងតាម​និយតករ​ទូរគមនាគមន៍​ក​ម្ពុ​ជា​គិត​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ប៉ាន់​ស្មានថា​អ្នកប្រើប្រាស់​ចំនួន​១៦,៧​លាន​នាក់​មានលទ្ធភាព​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​តាម​ទូរស័ព្ទ​ចល័ត​ខណៈពេល​ដែលមាន​ប្រជាជន​ចំនួន​ត្រឹមតែ​២១៥​ពាន់​នាក់​ប៉ុណ្ណោះ​ដែលជា​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​តាម​ផ្ទះ​។

​តាមរយៈ​ការចាប់យក​ផលប្រយោជន៍​ពី​អ្នកប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​បច្ចុប្បន្ន​ទាំង​វិស័យ​រដ្ឋ​និង​ឯកជន​កំពុង​ផ្លាស់ប្តូរ​សេវាកម្ម​របស់​ពួកគេ​ទៅជា​សេវាកម្ម​តាម​អ៊ី​ន​ធឺ​ណេ​ត​ដោយមាន​គោលដៅ​រួមមួយ​គឺ​ដើម្បី​ផ្តល់នូវ​សេវាកម្ម​កាន់តែ​ប្រសើរ​កាន់តែ​រហ័ស​ក៏ដូចជា​កាន់តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​សម្រាប់​ប្រជាជន​និង​អតិថិជន​៕S/

​ចំណងជើង​រូបថត​៖​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​និង​ក្រុមហ៊ុន​Huawei​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ទំនើប​ចុងក្រោយបង្អស់​និង​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​បច្ចេកវិទ្យា 5G(​រូប​៖​សុផល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ជើងហោះហើរ​រាប់រយ​ត្រូវ​លុ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

​គណៈកម្មាធិការ​ពិគ្រោះ​យោ...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​ស្លាប់​១​នាក់ របួសធ្ងន់​...

​ដោយៈ ប​,​ជ័យ​/ បន្ទាយ​មា...

ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉...

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេ...