ជប៉ុនជួយស្តារ និងជួសជុលផ្លូវដ៏ លំបាក១ខ្សែនៅសង្កាត់អូរតាវៅ ក្រុងប៉ៃលិន

ដោយ:ភ្នំខៀវ/ប៉ៃលិន ៖ កំណាត់ផ្លូវមួយខ្សែប្រវែងជាង៦គីឡូម៉ែត្រ ដែលពលរដ្ឋពិបាកធ្វើដំណើរជាច្រើនឆ្នាំមកហើយ ឋិតក្នុងសង្កាតអូរតាវ៉ៅ ក្រុងនិងខេត្តប៉ៃលិនត្រូវបាន​បើកការដ្ឋានស្តារ និងជួសជុលឡើងវិញ ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន។

លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនក្នុងឱកាសបើកការដ្ឋានជួសជុល នៅថ្ងៃទី២០ខែមករាឆ្នាំ២០២០កន្លងមកនេះ បានលើកឡើងថា៖ ការស្តារ និងជួសជុលផ្លូវគ្រួសថ្មភ្នំមានប្រវែងចំនួន៦.៣០០ម៉ែត្រនោះ មានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រភូមិអូរ​សួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

នេះជាគម្រោងធ្វើអោយប្រសើរឡើងប្រព័ន្ធផ្លូវលំជនបទនេះគាំទ្រដោយជំនួយឥតសំណង​ពីប្រជាជនជប៉ុន តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិគូសាណូណេនៃរាជរដ្ឋាភិបាលជប៉ុន។

តំណាងម្ចាស់ជំនួយបានបង្ហាញថា គម្រោងនេះនឹងបានផ្តល់នូវសារប្រយោជន៍ចំបំណងដែលជួយសម្រួលការលំបាក ការធ្វើដំណើរនិងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងកាធ្វើដំណើរ ការដឹកជញ្ជូនកសិផលនិងផលិតផលនានារួមទាំងការធ្វើដំណើររបស់សិក្សានុសិស្ស លោកគ្រូអ្នកគ្រូផងដែរ ។

សូមបញ្ជាក់ថា៖ ផ្លូវគ្រួសលាយល្បាយថ្មភ្នំមួយខ្សែជាជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុននេះ មានប្រវែងចំនួន៦.៣០០ម៉ែត្រ ទទឹង ៥ម៉ែត្រ សំណង់សិល្បការចំនួន៧កន្លែង និងគ្រឿងបរិក្ខារចរាចរណ៍មួយចំនួនទៀត។ កំណាត់ផ្លូវជាជំនួយឥតសំណង់នេះដែរមានប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងនោះមានភូមិអូរសួស្តី ភូមិអូរតាវ៉ៅ ភូមិកូនភ្នំ និងភូមិប៉ាងរលឹម ស្មើនឹងមនុស្សរាយប្រជាជនចំនួន ៦.៩៧២នា ត្រូវបានទទួលផលនិងប្រើប្រាស។

ជាមួយគ្នានេះ លោក ផាន់ ចាន់ធុល ក៍បានជំរុញដល់មន្ត្រីអាជ្ញាធរមូលដ្ឋានមេភូមិ មេឃុំ ចៅសង្កាត់ដែលនៅកៀកជិតផ្ទាល់ជាមួយនឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ការផ្តល់សេវវាសាធារណៈ សេវារដ្ឋបាលនានាជូនដល់ប្រជាពលរដ្ឋ និងបន្តព្យាយាមដោះស្រាយបញ្ហាដែលប្រឈនៅតាមមូលដ្ឋានឱ្យកាន់តែរហ័សនិងមានប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តថ្លែងបន្តថា ៖ “ក្នុងនាមរដ្ឋបាលខេតហតនិងប្រជាជននៅខេត្តប៉ៃលិន ពិសេសបងប្អូននៅមូលដ្ឋានខាងលើបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលជានិច្ចកាលបានផ្តល់ជំនួយឥតសំណងច្រើនសន្ធឹកសន្ធាប់និងមិនចេះរីងស្ងួតចូលរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ប្រជាជនកម្ពុជាចាប់តាំងពីដើមនឹងទៅ”៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រុមហ៊ុន​ថ្មី នឹង​ប្រសើរ...

ដោយ​: ម៉េង​ឆៃ​/ ភ្នំពេញ​:...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

​ដោយៈ​វិវឌ្ឍន៍​/​ភ្នំពេញៈ...

ខ្យល់​ខ្លាំង និង​សកម្មភាព...

​ដោយៈ​ប​.​ខុន / ភ្នំពេញៈ ...