ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនបីគ្រាប់នៅ តាមបណ្ដោយ ច្រាំងមាត់ស្ទឹងសង្កែ

ដោយៈគ្រញូង/បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅចំណុចច្រាំងមាត់ ស្ទឹងសង្កែ (មុខវត្តសង្កែ ) ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដើរហាត់បករាណដោយអ្នកបើកគ្រឿងចក្រកាយដីមាត់ស្ទឹងសង្កែប្រទះឃើញគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះចំនួន៣គ្រាប់។ ប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួន ដែលកំពុងហាត់ប្រាណនៅលើសួនសម្តេចក្រឡា ហោម ស ខេង ។

មន្ទីរអង្គភាពស៊ីម៉ាក់ខេត្តបាត់ដំបងឱ្យដឹងថាគ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំង៣គ្រាប់នេះ គឺជាប្រភេទគ្រាប់ផ្លោងធុនDK-75 ចំនួន១គ្រាប់និងគ្រាប់មីនប្រភេទ POMZ-2ចំនួន២គ្រាប់។ រីឯគុណភាពគេនៅមិនទាន់ដឹងនៅឡើយទេ។ តែមានប្រភពខ្លះៗ បាន និយាយថា អាចជាគ្រាប់ ដែលខ្ទាតចេញពីឃ្លាំងស្តុកគ្រាប់របស់ខ្មែរក្រហមនៅក្នុងវត្ត សង្កែ​ហើយ ត្រូវយន្តហោះទម្លាក់កម្ទេច កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៧៩។ បច្ចុប្បន្ន គ្រាប់ខាងលើនេះ ត្រូវបានប្រគល់ឲ្យអង្គភាពកម្ចាត់មីនស៊ីម៉ាក់ ខេត្តបាត់ដំបង យក ទៅ រក្សាទុកដើម្បីជៀសវាងគ្រោះថ្នាក់ដោយចៃដន្យ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular