អាជ្ញាធរស្រុកកំពង់សិលា ចាត់ការ​តាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្ត​កាប់​រានទន្ទ្រានដីព្រៃលិចទឹក​

ដោយ:វណ្ណៈ/ព្រះសីហនុ ៖​ អាជ្ញាធរស្រុកកំពង់សិលា ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ ការកាន់កាប់រានទន្ទ្រានយកដីព្រៃលិចទឹក ក្នុងមូលដ្ឋានរបស់ខ្លួននៅវេលាថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

លោក សៅ បូរីវឌ្ឍនៈ អភិបាលស្រុកកំពង់សីលា បានឲ្យដឹងថា អាជ្គាធរបានដឹកនាំកម្លាំងចុះត្រួតពិនិត្យការកាប់ទន្ទ្រានដីព្រៃលិចទឹកនៅចំណុច ត្រពាំងរនាម និងត្រពាំងតាមោគ ក្នុងភូមិសាស្ត្រ ភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្ត ព្រះសីហនុ។

លោកអភិបាលស្រុកថ្លែងបន្តរថា នៅចំណុចត្រពាំង តាមោគពុំមានការឈូសឆាយព្រៃលិចទឹកទេ ប៉ុន្តែនៅចំណុចត្រពាំង រនាមមានការឈូសឆាយព្រៃលិចទឹកប្រមាណ ពី ៧ទៅ៨ ហិកតា។

លោកអភិបាលស្រុកបញ្ជាក់បន្ថែម តាមសេចក្តីរាយការណ៍ពីលោកមេឃុំ កំពុងសីលា ថាសកម្មភាព កាប់រានដីព្រៃលិចទឹកនៅចំណុចត្រពាំងរនាមនេះ កើតឡេីងប្រហែល១ឆ្នាំ មកហើយ ក្នុងនោះ អាជ្ញាធរ ឃុំស្រុក ក៏បានចុះមកទប់ស្កាត់ជាបន្តបន្ទាប់ រួចមលហើយប៉ុន្តែបងប្អូនប្រជាពលរដ្ឋគាត់មិនយល់នៅតែបន្តរលួចកាប់ដដែល។

ជាមួយគ្នានេះលោកអភិបាលស្រុកបានណែនាំដល់មន្ត្រីពាក់ពន្ធ័និងមន្ត្រីមូលដ្ឋាន ចាំបាច់ត្រូវទប់ស្កាត់ជាដាច់ខាត មិនឲ្យមានសកម្មភាពកាប់បំផ្លាញព្រៃលិចទឹកបន្តទៀតឡើយ និងត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ៕b/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

តុលាការ​ឃុំខ្លួន អ្នកម៉ៅក...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

ក្នុង​ខែវិច្ឆិកា ពេល​រដូវ...

ដោយៈ គ្រញូង / បាត់ដំបងៈ ថ...

ព្រឹត្តិការណ៍​សហគមន៍ ២៨ វ...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ពលរដ្ឋ​ខេត្តតាកែវ សម្រុក​...

ដោយៈ តាកែវ / តាកែវៈ ប្រជា...