ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចររវាងរថយន្តបុកជាមួយម៉ូតូរួចទៅបុករថយន្តមួយគ្រឿងទៀតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ៩៦និង៩៧ត្រង់ចំណុចភូមិស្រល់ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីយប់ថ្ងៃទី២១ខែមករាឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថារថយន្តម៉ាកលិចស៊ិស៣៣០ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB1141អ្នកបើកបរមិនស្គាល់ឈ្មោះ(ចុះរត់គេចខ្លួនបាត់)បានបុកម៉ូតូសណ្តោងរ៉ឺមកមួយគ្រឿងម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានផ្លាកលេខ។បើកបរដោយឈ្មោះសានសៀតភេទប្រុសអាយុ៣៦ឆ្នាំមានទីលំនៅភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
មន្ត្រីដដែលបានបន្តថារថយន្តនេះបានបុកម៉ូតូរ៉ឺម៉ករួចបន្តទៅបុករថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ2AV7121បើកបរដោយឈ្មោះសុងជីនឆាយភេទប្រុសអាយុ២៣ឆ្នាំស្នាក់នៅព្រលានពោធិចិនតុងជាជនជាតិចិនដែលបើកបរបញ្ច្រាស់ទិសគ្នា។បណ្តាលឱ្យអ្នកជិះរ៉ឺម៉ក១.ឈ្មោះវ៉លាក់ភេទប្រុសអាយុ៣២ឆ្នាំរងរបួសធ្ងន់។ឈ្មោះវ៉ាស្រូយភេទប្រុសអាយុ២១ឆ្នាំនៅភូមិទី១ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចរងរបួសធ្ងន់។ជនរងគ្រោះទី៣.អ្នកបើកបររ៉ឺម៉ករងរបួសស្រាល៕S/