ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២០នៅឃុំស្ដៅស្រុកសង្គមថ្មីខេត្តព្រះវិហារសហគមន៍កសិកម្មស្ដៅអភិវឌ្ឈន៍បានប្រារព្ធកម្មវិធីមហាសន្និបាតប្រចាំឆ្នាំលើកទី៥ក្នុងឆ្នាំ២០១៩ស្ថិតក្នុងឃុំស្ដៅស្រុកសង្គមថ្មីខេត្តព្រះវិហារ។
លោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់និងនាសាទបានឱ្យដឹងថាលទ្ឋផលឆ្នាំ២០១៩សមាជិកសរុបចំនួន២៣៦នាក់(ស្រី១៧៥នាក់)។មុខរបរ:១.ឥណទានកសិកម្មខ្នាតតូច២.លក់ស្រូវសរីរាង្គជូនក្រុមហ៊ុនអេមរុរ៉ាស៍តាមកិច្ចសន្យា៣.ផ្គត់ផ្គង់ពូជស្រូវផ្កាម្លិះក្រហមជូនក្រុមហ៊ុនអេមរុរ៉ាស៍តាមកិច្ចសន្យា៤.ផ្គត់ផ្គង់ជីសរីរាង្គខូបជូនសមាជិកផលិតរបស់សហគមន៍-ភាគហ៊ុនសរុបមានចំនួនភាគហ៊ុន៥.៥៣៦។
លោកបន្តថាលក់ស្រូវសរីរាង្គឱ្យក្រុមហ៊ុនAMRURiceបាន៣០៣៦៦គីឡូក្រាម-ដើមទុនសរុប១១០.៧២០.០០០រៀលប្រាក់ចំណូលប្រចាំឆ្នាំ២៥.៣២៦.៤០០រៀលចំណាយប្រចាំឆ្នាំ៧៩៣៤២០០រៀលប្រាក់ចំណេញសុទ្ឋសរុប១៧.៣៩២.២០០រៀល។ផែនការឆ្នាំ២០២០ពង្រីកសមាជិកផលិតស្រូវសរីរាង្គ-រៀបចំកសាងរបងស្នាក់ការសហគមន៍-ទិញលក់ដំឡូងមីស្ងួត-ដោះស្រាយបំណុលឆ្នាំចាស់-ពង្រឹងក្រុមចិញ្ចឹមសត្វបន្លែ។
ឥណទានសាច់ប្រាក់ការបោះឆ្នោតជ្រើសរើសថ្នាក់នាំអាណត្តិថ្មី១.លោកស្រីជូមេត្តាប្រធានក្រុមប្រឹក្សាភិបាល២,លោកស្រីភក្ដីលីណាអនុប្រធានក្រុមប្រឹក្សាភិបាល៣,លោកសោមម៉ៅប្រធានគណៈកម្មការត្រួតពិនិត្យ។៤,លោកឆាងលីអនុប្រធានគណះកម្មការត្រួតពិនិត្យ៥,លោកស្រីកែទេវិន(មិនទាន់បែងចែកតួនាទី)៦,លោកហង្សជា(មិនទាន់បែងចែកតួនាទី)៧,លោកសាត់មឿង(មិនទាន់បែងចែកតួនាទី)
៨,កញ្ញាចេងស្រីលៀន (មិនទាន់បែងចែកតួនាទី)ចូលរួមគាំទ្រមហាសន្និបាទដោយ – អង្គការឌីភីអេ DPA- អង្គការទស្សនះពិភពលោក World Vision -មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ- អាជ្ញាធរមូលដ្ថាន(ឃុំ,ភូមិ,បុស្តិ៍នគរបាល)៕S/