កាំកុងត្រូលខេត្តស្វាយរៀងដកហូត ត្រីងៀតខូចគុណភាព៣០គីឡូក្រាម ដោយរកឃើញគីមីបូរ៉ាក់ ដាក់ក្នុង​​​លតអង្ករ បង្អែមបាញ់ឌុក នៅផ្សារ​​វាលយន្ត

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ ដើម្បីធានាឱ្យបានសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ នៅក្នុងឱកាសចូលឆ្នាំចិន-វៀតណាមនាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះមន្ត្រីសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ ផលិតផលម្ហូបអាហារ និងទំនិញវិចខ្ចប់ស្រាប់ នៅក្នុងផ្សារវាលយន្ត ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយរកឃើញនូវសារធាតុគីមីបូរ៉ាក់ ត្រូវបាន គេដាក់ក្នុងលតអង្ករចំនួន៥គីឡូក្រាម បង្អែមបាញ់ឌុក ចំនួន ៥គីឡូក្រាមនិងងៀតត្រីរ៉៉ស់ខូចគុណភាព៣០គីឡូក្រាម។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាពការងារ ត្រួតចុះពិនិត្យពីមន្ត្រីជំនាញបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាមស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមលើម្ហូបអារហាចំនួន ២១គំរូ ផ្តោតសំខាន់លើផលិតផលម្ហូបអាហារ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារមន្ត្រីជំនាញបានរកឃើញទំនិញមានសារធាតុគីមីហាមឃាត់ នៅក្នុងលតអង្ករ ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងនំបង្អែមបាញ់ឌុក ចំនួន៥គីឡូក្រាម មានសារធាតុគីមី (Borax) និងរកឃើញងៀតត្រីរ៉ស់ ខូចគុណភាព៣០គីឡូក្រាម (ដុះផ្សិត) ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុក ដើម្បីដុតកម្ទេចចោល នៅពេលក្រោយ។

នៅក្នុងឱកាសនោះដែរ លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រយ័ត្ន ចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា កាលបរិច្ឆេទ ឱ្យបានច្បាស់លាស់មុននឹងទិញយកទៅបរិភោគ។ ជាពិសេសចំណីអាហារក្មេងៗ និយមបរិភោគ ត្រូវពិនិត្យមើលឱ្យបានត្រឹមត្រូវ មុននឹងបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល នឹងបន្តចុះពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឱ្យបានជាបន្តបន្ទាប់បន្ថែមទៀត ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...