ដោយៈគ្រញូង/បាត់ដំបងៈកាលពីរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២០នៅចំណុចភូមិអង៎សង្កាត់អូរចារក្រុងបាត់ដំបងប្រជាពលសង្កាត់អូរចារបានអបអរសាទេចំពោះរដ្ឋបាលខេត្តនិងក្រុងបានបើកការដ្ឋានជួសជុលផ្លូវបេតុង១ខ្សែប្រវែង១.៤៤០ម៉ែត្រទទឹង៦ម៉ែត្រក្រោមអធិបតីភាពលោកងួនរតនៈអភិបាលខេត្ត។
លោកងួនរតនៈអភិបាលខេត្តបាត់ដំបងបានឱ្យដឹងថាយោងតាមសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈកាលពីចុងឆ្នាំ២០១៩សុំឱ្យលោកអភិបាលខេត្តអភិបាលក្រុងជួយជួសជុលផ្លូវ១ខ្សែដែលខូចខាតដោយជំនន់ទឹកភ្លៀង។ក្នុងនោះរថយន្តធុនធំចេញចូលដឹកដីដឹកស្រូវជាហេតុធ្វើឱ្យផ្លូវខូចខាតយ៉ាងធ្ងន់ធ្ងរពិបាកធ្វើដំណើរទៅមក។
ជាពិសេសកុមារតូចៗដែលត្រូវធ្វើដំណើរទៅសាលារៀននិងស្ត្រីឈឺពោះសម្រាលកូនពេលយប់ព្រលប់ដើម្បីដឹកបញ្ជូនទៅៗន្ទីរពេទ្យ។ទើបរូបលោកព្រមទាំងគណៈកម្មាធិការខេត្តក្រុងនិងជំនាញសាធារណការនិងដឹកជញ្ជូនខេត្តបានឯកភាពគ្នាសម្រេចធ្វើផ្លូវបេតុងតែម្តងដោយមិនធ្វើផ្លូវកៅស៊ូទៀតទេព្រោះវាឆាប៎ខូចទៅវិញទោះបីការចំណាយច្រើនជាងផ្លូវកៅសូក័ដោយ។
លោកអភិបាលបាលបញ្ជាក់ថាថ្ងៃនេះយើងបើកការដ្ឋានជួសជុលស្ថាបនាផ្លូវបេតុង១ខ្សែជាគម្រោងក្រសួងអភិវឌ្ឍន៍របស់ខេត្តប្រវែង១.៤៤០ម៉ែត្រទទឹង៦ម៉ែត្រនិងដាក់ប្រព័ន្ធលូចំនួន៨កន្លែងស្ថិតក្នុងភូមិអង់សង្កាត់អូរចារក្រុងខេត្តបាត់ដំបងទៅតាមសំណូមរបស់ពួកគាតដែលបានលើកឡើងក្នុងវេទិកាសាធារណៈ៕S/
រូបថតៈលោកអភិបាលខេត្តមានមតិណែនាំប្រជាពលរដ្ឋចីលរួម លោកអភិបាលខេត្ត
បើកគ្រឿងចក្រឈូសឆាយផ្លូវជានិមិត្តរូប