មិនអនុញ្ញាតឲ្យមានកម្មករ កម្ម​ការិនីស្លាក់នៅក្នុងសំណង់អគារ ​ដែលបាននឹងកំពុងសាងសង់ទេ​

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាឲ្យអាជ្ញាធរខណ្ឌទាំងអស់ទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ត្រូវមើលការខុសត្រូវទៅលើការដ្ឋានសំណង់នានាអោយបានម៉ត់ចត់ ដោយមិនអនុញ្ញាតឲ្យមានកម្មករ កម្មការិនីស្លាក់នៅក្នុងសំណង់អាគារ ដែលបាននឹងកំពុងសាងសង់ជាដាច់ខាត។

ការដាក់បទបញ្ជាបែបនេះរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងកាលពីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២០ ក្នុងកិច្ចប្រជុំស្ដីពីសំណង់ចាស់ទ្រុតទ្រោមនៅក្នុងរាជធានី ដោយមានការចូលរួមពីអាជ្ញាធរអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។

លោកអភិបាលរាជធានីបានមានប្រសាសន៍បញ្ជាក់ថា ការហាមប្រាមមិនឲ្យមានការស្នាក់នៅកម្មករនៅក្នុងការដ្ឋានសំណង់ធ្វើឡើង ដើម្បីរក្សាសុវត្ថិភាពជូនកម្មករខណៈដែរ កន្លងមកនេះ នៅខេត្តព្រះសីហនុក៏ដូចជាខេត្តកំពត មានបញ្ហាបាក់ស្រុតអាគារកើតឡើង ដោយបានធ្វើឲ្យកម្មកររាប់សិបនាក់បានស្លាប់និងរងរបួស។ បញ្ហាបែបនេះមិនមែនជារឿងសាមញ្ញទេ វាប៉ះពាល់ដល់អាយុជីវិតមនុស្សដែលយើងត្រូវតែមានការបង្ការទប់ស្កាត់អោយបានខ្ពស់ជាមុន។

លោកឃួង ស្រេង ក៏បានមានប្រសាសន៍ទៀតថា៖ អាជ្ញាធរខណ្ឌ រាជធានី គឺជាម៉ែជាឪរបស់ប្រជាពលរដ្ឋដូច្នេះទេ យើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាជាមួយនឹងប្រជាពលរដ្ឋ ដោយអាជ្ញាធរខណ្ឌ មានអភិបាលរងមួយរូបនិងមន្ទីរជំនាញ មានអនុប្រធានមន្ទីរ១ រូប ត្រូវចុះតាមដាន ពិនិត្យមើលការដ្ឋានសំណង់ដែលបាននឹងកំពុងសាងសង់ ថាតើសំណង់ទាំងនោះ មានច្បាប់ទេ ស្របតាមស្តង់ដារបច្ចេកទេសទេ។ បើពិនិត្យឃើញ ថា ការដ្ឋានសំណង់ទាំងនោះធ្វើខុសលក្ខណៈបច្ចេកទេសនិងមិនមានច្បាប់អនុញ្ញាតយើងត្រូវតែបិទជាបណ្ដោះអាសន្ន នឹងត្រូវហៅម្ចាស់ការដ្ឋានសំណង់មកប្រជុំដោះស្រាយ សំដៅធ្វើយ៉ាងណាឲ្យការដ្ឋានទាំងនោះអនុវត្តទៅតាមច្បាប់និងសាងសង់ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ។

លោកក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបន្ទុច បង្អាក់ ចំពោះការសាងសង់អាគារនោះទេ ដោយសារតែប្រទេសកម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍ ប៉ុន្តែទោះបីជាយ៉ាងណាក្តីសំណង់ទាំងនោះត្រូវតែពិនិត្យឲ្យបានម៉ត់ចត់ ចៀសវាង កុំអោយហេតុការមិនល្អកើតឡើង។លោកឃួង ស្រេងក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា នៅរាជធានីភ្នំពេញរបស់យើង ពិតជាមានអាគាចាស់ៗ ទ្រុឌទ្រោមច្រើនដែលបន្សល់តាំងពីជំនាន់បារាំងក៏មាន ដែលការងារនេះ គឺជាការងារដែលយើងត្រូវយកចិត្តទុកដាក់ និងស្រង់ស្ថិតិឱ្យបានច្បាស់ ជៀសវាងមានបញ្ហាកើតឡើង យើងមិនបានដឹង។

ក្នុងនោះលោកសារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីសំណង់និងរុយោដីរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងដែរថា សំណង់គឺជាការងារមួយដែលមន្ទីរបានយកចិត្តទុកដាក់ ដោយកន្លងមកនេះ យើងបានចែកក្រុមការងារ ជាពីរក្រុម ដើម្បីចុះត្រួតពិនិត្យមើលទៅលើបច្ចេកទេស និងច្បាប់នៅក្នុងការដ្ឋានទាំងនោះ ដោយបានជំរុញឲ្យមានការតាមដានសំណង់ទាំងនោះរហូតបើខុសលក្ខណៈបច្ចេកទេសយើងត្រូវផ្អាកការដ្ឋានសំណង់ជាបណ្តោះអាសន្ន និងហៅម្ចាស់សំណង់មកប្រជុំដោះស្រាយ ។ សំណង់មួយបើមិនបានចុះបញ្ជីត្រឹមត្រូវទេ សាងសង់ខុសប្លង់ ក្នុងនាមអាជ្ញាធរនិងមន្ទីរជំនាញគឺត្រូវតែបិទសំណង់ទាំងនោះតែម្ដង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បង្ក្រាបទូកនេសាទជនជាតិវៀត...

ដោយ:សុខុម/ស្ទឹងត្រែង:...

កូរ៉េខាងត្បូង​ទិញ​វ៉ាក់សា...

​ប្រែ​សម្រួលៈ​វាសនា​/​សេ​...

អ៊ីស្រាអែល​ព្រមាន​អំពី​កា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សន្លឹកឆ្នោត​របស់​លោកបៃ​ដិ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...