កម្លាំងជំនាញចុះត្រួតពិនិត្យសិប្ប កម្មផលិតសាប៊ូមួយកន្លែងថា មាន ស្តង់ដារបច្ចេកទេសវេចខ្ចប់ និង ផ្សព្វផ្សាយពីផលិតផលខ្មែរយើង

ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២២ ខែមករាឆ្នាំ ២០២០ លោកស្រី កែវ សុខពិសី អភិបាលរងរាជធានីភ្នំពេញបានសហការជាមួយអាជ្ញាធរខណ្ឌមានជ័យដឹកនាំកម្លាំងជំនាញចុះត្រួតពិនិត្យសិប្បកម្មផលិតសាប៊ូមួយកន្លែងថាមានស្តង់ដារបច្ចេកទេស ក៏ដូចជាផ្សព្វផ្សាយពីផលិតផលខ្មែរយើងផងដែរ ទីតាំងនេះស្ថិតនៅភូមិភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានប្រាប់ឲ្យដឹងថា ការចុះត្រួតពិនិត្យនូវសិប្បកម្មសាប៊ូដែលមានស្លាក យីហោក្លិន ដែលផលិតនៅក្នុងស្រុក នៅក្នុងសិប្បកម្មគឺផលិតសាប៊ូមានច្រើនប្រភេទទីមួយគឺមានសាប៊ូកក់សក់ ទី២និងលាងចាន និងទី៣​សាប៊ូម្សៅសម្រាប់កូនក្មេង និងមានសម្បូរជាច្រើនទៀត ដែលសិប្បកម្មនេះបានផលិតឡើង ។

លោកអភិបាលរងរូបនេះបានបន្តទៀតថា ការដឹកនាំគណៈប្រតិភូចុះទៅត្រួតពិនិត្យសិប្បកម្មផលិតសាប៊ូខាងលើនេះគឺទី១.ជួយផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋជួយគាំទ្រប្រើប្រាស់ផលិតផលនៅក្នុងស្រុកឲ្យបានច្រើន, ទី២.ត្រួតពិនិត្យស្តង់ដារបច្ចេកទេសពេលដែលពិនិត្យឃើញថា សិប្បកម្មខាងលើមានការវេចខ្ចប់បានត្រឹមត្រូវ និងមានមន្ត្រីជំនាញចុះត្រួតពិនិត្យជាប្រចាំ នឹងមានជំនាញចុះត្រួតពិនិត្យ គឺមានជនជាតិបរទេសពិនិត្យផងដែរ។ ចំណែករឿងបញ្ហាបរិស្ថានវិញគឺមិនមានក្លិនប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញសិប្បកម្មនោះទេ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular