ពលរដ្ឋជួបការខ្វះខាត១៣គ្រួសារ​ទទួលបានការជួយឧបត្ថម្ភ ពីកាក​​បាទក្រហមកម្ពុជា សាខាខណ្ឌឫស្សី​​កែវ

ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ប្រជាពលរដ្ឋ ជួបការខ្វះខាត មានទាំងចាស់ជរា ចំនួន១៣គ្រួសារ រស់នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សី កែវ បានទទួលអំណោយ និងថ្លែងអំណរគុណសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីពួកគាត់ ទទួលបានការសណ្ដោសប្រណី ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីលោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងក្រុមការងារពាក់ព័ន្ធ ទាំងអស់។

ក្នុងសកម្មភាពមនុស្សធម៌ខាងលើនេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ តាមរយៈកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដែលដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា ព្រមទាំងក្រុមការងារសង្កាត់-ខណ្ឌទាំងអស់នេះដែរ ប្រជាពលរដ្ឋ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្រីក្រទូទៅជានិច្ច ក្រៅពីសូមជូនពរសម្ដេចទាំងទ្វេរ ឲ្យមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជន្មាយុយ៉ឺនយូរ ជួបតែសេចក្តីសុខ ចម្រើន នូវពុទ្ធិពរ ទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លា ឡើយ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...