កម្ពុជា និងហឺណាន រំពឹងថាមានការ​តភ្ជាប់ការហោះហើរត្រង់នាពេល​ឆាប់​ៗខាងមុខ

ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ក្នុងការជួបសវនាការជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋបាលក្រុង ស៊ិងឆូវ ខេត្តហឺណាន កាលពីថ្ងៃទី ២០-២១ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រីទេសចរណ៍ បានបញ្ជាក់ថា ចិនបានទទួលយកសំណើសម្រួលឲ្យមានការហោះហើរត្រង់ ឲ្យបានឆាប់ហើយដែលនឹងអាចសម្ភោធជើងហោះហើរទី១ នាឱកាសកម្មវិធីបញ្ចប់ឆ្នាំទេសចរណ៍ និងវប្បធម៌ចិនកម្ពុជា២០១៩ នាដើមខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនឆូវ និងបើកប្រកាសកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀតនាពេលខាងមុខ។

លោកគូសបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រថ្មី១ទៀតដែលក្រសួងទេសចរណ៍សហការ ជាមួយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរអ៊ែរ និងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត នាំគ្នាដាក់ចេញ តំរង់គោលដៅទីផ្សារថ្មីក្នុងប្រទេសចិន។ ខេត្តហឺណាន់ ជាខេត្តដែលមានប្រជាជនរស់នៅច្រើនប្រមាណជាង១០០លាននាក់ និងមានសេដ្ឋកិច្ចរីកចម្រើនដ៏ខ្លាំងក្លា ពិសេសទីក្រុងស៉ិនឆូវ ដែលមានការអភិវឌ្ឍនជឿនលឿនបែបទំនើប ហើយដែលមានតំបន់សេដ្ឋកិច្ចពិសេសព្រលានយន្តហោះ Zhengzhou Airport Economic Zone ដែលនេះ មិនត្រឹមតែជាប្រភពទីផ្សារទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទេស ចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញផងដែរ ជាពិសេសតាមរយៈភាពយន្តចិនដែលរំលេចពីវត្តសៅលិញ ហើយដែលប្រជាពលរដ្ឋខ្មែរធ្លាប់បានស្គាល់។

ប្រជាជនហឺណាន ចូលចិត្តទៅទស្សនានៅតំបន់អាស៊ីអាគ្នេយ៍ ពិសេសមានការចាប់អារម្មណ៍ដល់ប្រាសាទអង្គរ។យើងសង្ឃឹមថា ជាមួយនឹងជើងហោះហើរត្រង់មកកម្ពុជា ពិសេសមកកាន់ប្រាសាទអង្គរ ដែលជាបិតិកភណ្ណ្វប្បធម៏ប្រវត្តិសាស្ត្រពិភពដ៏ល្បីល្បាញ ប្រាកដជា អាចទទួលទេសចរហឺណានបានច្រើនថែមទៀត។ ក្រសួងទេសចរណ៍កម្ពុជា ដោយមានការគាំទ្រពីខេត្ត ហឺណាននិងក្រសួងទេសចរណ៍វប្បធម៌ចិន ក៏នឹងស្នើសុំរាជរដ្ឋាភិបាលរៀបចំបង្កើតឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅទីនោះផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្សព្វផ្សាយទេសចរណ៍ និងការផ្សព្វផ្សាយនានាក្នុងខេត្តហឺណាននេះ ដើម្បីទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជាថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ផ្ទួនៗគ្នា បន្ទាប់ពី​ពុល​...

​ដោយៈ​ មុនី​រ័ត្ន ​/ ​ភ្ន...

រដ្ឋមន្ត្រី​កសិកម្ម ចុះ​ព...

ដោយៈ ជា សីហៈ / ភ្នំពេញៈ ល...

បណ្តា​ស្ថានទូត​អ៊ីស្រាអែល...

ប្រែ​សម្រួលៈ​វាសនា​/​ហ្សេ...

​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ...

​ដោយៈ ជា សីហៈ / ភ្នំពេញៈ ...