ជនសង្ស័យម្នាក់ចែកចាយគ្រឿង​​​ញៀន​តាមដងផ្លូវត្រូវសមត្ថកិច្ចប៉ុស្តិ៍​​ស្ទឹងមានជ័យទី៣ឃាត់ខ្លួនរួមថ្នាំ​​ញៀន​១០កញ្ចប់តូច​

ដោយៈសាវរក្ស/ភ្នំពេញ ៖ សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យ​ម្នាក់រួមថ្នាំញៀន១០កញ្ចប់តូច ដែលកំពុងឈររងចាំចែកចាយថ្នាំញៀនឲ្យម៉ូយតាមដងផ្លូវសាធារណៈ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ ទៀបភ្លឺថ្ងៃទី ២២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន​ជ័យ៣ ខណ្ឌមានជ័យ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះរស់ ចាន់សុភ័ក្រ អាយុ ៣១ ឆ្នាំមុខរបរនិង​ស្នាក់នៅមិនពិតប្រាកដ។

លោកឯម ភារី នាយប៉ុស្តិ៍ស្ទឹងមានជ័យទី៣ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុលោកបានដាក់កម្លាំងប៉ុស្តិ៍នគរបាល ដើម្បីចេញល្បាតពួនស្ទាក់នៅភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់បទល្មើសផ្សេងដែលកើតមានឡើង ពេលមកដល់ចំណុចកើតហេតុស្រាប់​តែឃើញជនសង្ស័យឈរនៅតាមផ្លូវសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួនឆែកឆេរស្រាប់​តែរកឃើញថ្នាំញៀន ១០កញ្ចប់តូចជាប់នឹងខ្លួន រួចក៏បានឃាត់ខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។ នៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានចែកចាយថ្នាំញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងថ្នាំញៀន១០កញ្ចប់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...