អាជ្ញាធរជាតិអប្សរាកាត់ដើមចំបក់​ដែលប្រឈមនឹងហានិភ័យដល់ភ្ញៀវ​

ដោយ:អង្គរតូច/សៀមរាប ៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី២២ ខែមករានេះ បានសម្រេចកាត់ដើមចំបក់មួយដើម ដែលអាចបង្កហានិភ័យខ្ពស់ដល់ភ្ញៀវទេសចរឆ្លងកាត់មកទស្សនាប្រាសាទ នៅទីតាំងផ្លូវចូលប្រាសាទនាគព័ន្ធ។

លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន មានប្រសាសន៍ថា ដើមចំបក់មួយដើមនេះងាប់ជាយូរមកហើយ មែក និងគល់របស់វាពុកផុយជាអន្លើ ដែលអាចបាក់ធ្លាក់បង្កហានិភ័យចំពោះភ្ញៀវដើរឆ្លងកាត់ចេញចូលប្រាសាទនាគព័ន្ធនេះ។

លោកកបន្តថា ដោយសារមើលឃើញនូវបញ្ហានេះ ទើបក្រុមការងារសម្រេចកាប់ដើមចំបក់នេះចោល ក្នុងបំណងបង្ការនិងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗជាយថាហេតុនាំឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរ ការពារកុំឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ និងដើម្បីរក្សាសោភណ្ឌបរិវេណប្រាសាទផង។

លោកបញ្ជាក់ថា អំឡុងពេលអនុវត្តកិច្ចការងារនេះ ក្រុមការងារក៏បានរៀបចំផ្លូវវាងដើម្បីសម្រួលដល់ភ្ញៀវឆ្លងកាត់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗអំពុងពេលកាត់ដើមចំបក់។

អាជ្ញាធរជាតិអប្សរា ក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ សូមមានការយោគយល់ អធ្យាស្រ័យ និងចូលរួមសហការ ដើម្បីឱ្យការអនុវត្តការងារបានរលូន និងសុវត្ថិភាពខ្ពស់ទាំងអស់គ្នា។

គួរបញ្ជាក់ថា នេះជាការប្រចាំថ្ងៃរបស់អាជ្ញាធរជាតិអប្សរា ដើម្បីថែរក្សាទេសភាពវប្បធម៌ក៏ដូចជាថែរក្សាបរិស្ថានក្នុងរមណីយដ្ឋានអង្គរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាកសព​បុរស​ម្នាក់​ត្រូវគេ...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី ...

​ដោយៈ កញ្ញា​រស្មី / ភ្នំព...

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រ...

ដោយ​: សម្បត្តិ / ភ្នំពេញ​...

រដ្ឋមន្ត្រី​ធនធានទឹក អញ្ជ...

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ...