ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានឃាត់ខ្លនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរថ្នាំញៀនកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២០ស្ថិតក្នុងភូមិវាលធំឃុំជាំក្សាន្តស្រុកជាំក្សាន្តខេត្តព្រះវិហារ។ដោយដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការក្រោមការណែនាំពីសំណាក់លោកឧត្តមសេនីយ៍ត្រីកងសៅគុណមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអបសាលាដំបូងខេត្ត។នេះបើយោងតាមមន្ត្រីកងរាជអាវុធហត្ថប្រាប់ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ។
មន្ត្រីបានឱ្យដឹងដែរថាជនសង្ស័យទាំង៤នាក់ដែលកម្លាំងឃាត់ខ្លួននោះ ទី១,ឈ្មោះឈិន ថុនភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងសំណង់ ទី២,ឈ្មោះ ស៊ុម សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជាងសំណង់អ្នកទាំងពីររស់នៅភូមិត្នោតឃុំទ្រាស្រុកបារាយ ខេត្តកំពង់ធំ។
ទី៣,ឈ្មោះគ្រីធឿនភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិគោកស្រឡៅឃុំជាំក្សាន្តស្រុកជាំក្សាន្តនិងទី៤,ឈ្មោះសាំងវុទ្ធី(ហៅណាក់)ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិវាលធំឃុំជាំក្សាន្តស្រុកជាំក្សាន្ត។វត្ថុតាងមួយចំនួនរួមមាន៖១,ថ្នាំញៀនម៉ាទឹកកចំនួន៤កញ្ចប់=៧,៤១ក្រាម២,ទូរស័ព្ទដៃចំនួន៣គ្រឿង៣,ម៉ូតូម៉ាកវ៉េវពណ៏ខ្មៅគ្មានស្លាកលេខចំនួន១គ្រឿង និងសម្ភារៈសម្រាប់ជក់ គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំងនាក់ព្រមជាមួយនិងវត្ថុតាងត្រូវបានកម្លាំងជំនាញអាវុធហត្ថស្រុកកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធីច្បាប់៕S/