អ្នកជំនាញឈានមុខម្នាក់បាននិយាយថា វីរុសថ្មីរបស់ចិន ដែលបានសម្លាប់មនុស្ស៩ នាក់ អាចលាក់ខ្លួននៅក្នុងសត្វអស់ជាច្រើនទសវត្សរ៍មកហើយ។
លោក សឺ ជេរ៉េមី ហ្វារ៉ា (Sir Jeremy Farrar) អ្នកឯកទេសដ៏ល្បីល្បាញខាងរោគរាតត្បាតបាននិយាយថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ប៉ុន្តែទំនងជាបានសម្របខ្លួនវិវត្តនិងចម្លងទៅមនុស្ស។
ក្រុមមន្រ្តីនិយាយថា មេរោគឆ្លងមិនធ្លាប់ឃើញពីមុនមួយនេះគឺកើតចេញពីសត្វដូចវីរុសសា វីរុសហ៊ីវ និង វីរុសអេបូឡា ដែរ។
អាជ្ញាធរបានចង្អុលការស្តីបន្ទោសទៅលើផ្សារលក់ចំណីអាហារនៅក្នុងទីក្រុងវូហាន ដែលជាកន្លែងផ្ទុះឡើងនៃវីរុសវូហាន ធ្វើឱ្យអ្នកវិទ្យាសាស្ត្រពិបាកទប់ស្កាត់ជាខ្លាំង។
សត្វកណ្តុរនិងសត្វប្រចៀវព្រមទាំងសត្វដទៃទៀតត្រូវបានគេសម្លាប់និងលក់នៅក្នុងផ្សារលក់សាច់សត្វតាមបែបប្រពៃណី ដែលភ្ញៀវទេសចរសម្រុកនាំគ្នាទៅលេងដើម្បីមើលការពិតនៃប្រទេសចិន។
វីរុសនានា រួមទាំងវីរុសចម្លងដោយសត្វ គឺប្រែប្រួលឥតឈប់ឈរ ហើយយូរៗទៅអាចក្លាយជាវីរុសខ្លាំងក្លាគ្រប់គ្រាន់ដើម្បីឆ្លងមកមនុស្ស។
អ្នកដែលប៉ះទឹករងៃរបស់សត្វដែលមានមេរោគ ដូចជា ទឹកមាត់ គឺ មានគ្រោះថ្នាក់ក្នុងការឆ្លងវីរុសបែបនេះ។ ទោះយ៉ាងណា គេមិនទាន់ច្បាស់ទេថាតើមេរោគឆ្លងថ្មីនេះបានចាប់ផ្តើមឬត្រូវបានចម្លងយ៉ាងដូចម្តេចទេ៕ ដោយ៖ កញ្ញាដាលីស