ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះបានបង្ហោះសារជូនពរដល់បងប្អូន ខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើននិងទទួលបានលាភសំណាងនិងហេងហេងគ្រប់ៗគ្នាខណៈសល់តែ២ថ្ងៃទៀតប៉ុណ្ណោះថ្ងៃសែន ចូលឆ្នាំចិននឹងចូលមកដល់។ជា មួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្នជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះដូចជាពេលស្រវឹងស្រាកុំបើកបរព្រោះអាចជួបគ្រោះថ្នាក់ជាយថាហេតុ ។
សម្តេចតេជោក៏មិនបានភ្លេចពាក្យ «អរគុណសន្តិភាព»ផងដែរព្រោះដោយសារតែសន្តិភាពនេះហើយទើបធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរៀបចំប្រារព្ធពិធីបុណ្យទានប្រកប ដោយភាពសប្បាយរីករាយ ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងFacebookថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ?នៅសល់តែ២ថ្ងៃទៀតថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។មួយឆ្នាំៗពិតជាលឿនមែ នហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ ។ សព្វថ្ងៃនេះបងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើនហើយបងប្អូនមានជីវភាពរស់នៅកាន់តែធូរធារផងដែរ ។ តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗគឺបានសប្បាយដល់បងប្អូនខ្មែរផងដែរដូចពាក្យកំពុងពេញនិយមនិយាយថា“ចូលឆ្នាំចិន ស្រវឹងខ្មែរ”។តែសូមចៀស វាងកុំនាំបញ្ហាដល់ខ្លួនដោយសារការសប្បាយភ្លេចគិតមិនបានប្រុងប្រយ័ត្នជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ ។ សូមជូនពរបងប្អូនខ្មែរ-ចិននិងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើននិងទទួលបានលាភសំណាងនិងហេងហេងគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ។ អរគុណសន្តិភាព» ។
នៅកម្ពុជាមានសមាគមសម្ព័ន្ធខ្មែរ-ចិនត្រូវបានបង្កើតដោយសមាគមផ្សេងៗចំនួន១៤០សមាគមរួមមានសមាគមនចិននិកាយទាំង៥(សមាគមចិនទៀជីវ,សមា គមចិនកន្តាំង សមាគមចិនខិ, សមាគមចិនហាយណាន, សមាគមចិនហុកគៀន) និង សមា គមត្រគោលទាំង១៣ សាខាសមាគមខ្មែរចិននៅ២៥ខេត្តក្រុងនិង សាលារៀនចិននៅទូរទាំងប្រទេសកម្ពុជាចំនួន៥០គ្រឹះស្ថាន(មានសិស្សកំពុងសិក្សាភាសាចិនចំនួនជាង៥ម៉ឺននាក់) ។
បច្ចុប្បន្ននេះនៅក្នុងទីក្រុងធំៗលើពិភពលោកក៏មានសមាគមខ្មែរចិនជាង១០ សមា គមទៀតដូចជា៖ នៅទីក្រុមម៉ុងរ៉េអាល តូរ៉ុនតូ អូតាវ៉ា និងវ៉ានកូវើរនៃប្រទេសកាណាដា, ទីក្រុងឡុសអាន់ហ្សឺលេស ញ៉ូវយ៉ក,ប៉ុស្តុន ,ស៊ីកាហ្គោនិងស៊ីអៃថលនៃសហរដ្ឋអាមេរិក,ទី ក្រុងប៉ារីប្រទេសបារាំង, ទីក្រុងឡុងប្រទេសអង់គ្លេស,ទីក្រុង ហ្វ្រេង្គហ្វដនៃប្រទេសអាលឺម៉ង់, ទីក្រុងមែលប៊ននិងស៊ីដនីនៃប្រទេសអូស្ត្រាលី, ទីក្រុងអូកឡែន នៃប្រទេសណូវែសេឡង់ព្រមទាំងទីក្រុងហុងកុង ។
បច្ចុប្បន្នបងប្អូនខ្មែរចិនអាណិកជនចិននៅកម្ពុជាមានចំនួនប្រមាណជាង ១ លាននាក់ក្នុងនោះកូនចៅចិនដែលមានកំណើតនៅក្នុងប្រទេសខ្មែរប្រមាណជាង ៨ សែននាក់ជនជាតិចិនដែលមកពីចិន ហុងកុង ម៉ាកាវ និង តៃវ៉ាន់មានចំនួនប្រមាណជាង២សែននាក់ ។
សមាគមខ្មែរចិននៅកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩០ ដែលនៅគ្រាដំបូងមានលោក តាវ លាងស្រ៊ីន ជាប្រធាន និង សមាជិកសមាគមខ្មែរ ចិនចំនួន ១១ នាក់៕