បញ្ជូនទៅឃុំជនសង្ស័យម្នាក់ដែល​មាន​ប្រើកាំបិត ហើយឆក់ទូរស័ព្ទគេ​

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងជំនាញថាមានករណីចោរឆក់ទូរស័ព្ទនៅម្ដុំសាលាសង្កាត់ប៉ោយប៉ែតដែរស្ថិតនៅភូមិ ផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៣និង១៥នាទីទៀបភ្លឺ ។

លោកវរវរសេនីយ៍ធិន សុីនដេត អធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងថ្ងៃទី២២ខែមករាថា ៖ បន្ទាប់ពីបានពត៌មាននោះ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបានដកហូតបានកំបិតបុ័ងតោចំនួន​១ដើម និងទូរស័ព្ទ១គ្រឿងម៉ាកអុបប៉ូ( oppo A3s )ពណ៍ខ្មៅ ហើយយកមកអធិកាដ្ឋានដើម្បីយកមកសួរនាំ។

ជនរងគ្រោះឈ្មោះអ៊ឹម ម៉េង ភេទ ប្រុស អាយុ ៥៤ឆ្នាំ ស្នាក់នៅភូមិ សាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្ដឹងដោយបានសំណូមពរអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងស្នើសុំទូរស័ព្ទយកទៅប្រើប្រាស់វិញ។

ឯជនសង្ស័យឈ្មោះជិន សារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឆ្លើយសារភាពថា ៖ ខ្លួនបានឆក់យកទូរស័ព្ទពីជនរងគ្រោះនិងក៏មានកំបិតប៉័ងតោមួយជាប់ខ្លួន ។

ជនសង្ស័យបន្តថា ខ្លួនបានប្រព្រឹត្តដូច្នេះ មកពីចង់បានប្រាក់ចាយ ប្រាក់ទិញនិងបានប្រើប្រាស់គ្រឿងញៀន ។កុំអីមិនទៅរវល់អោយជាប់ខ្លួនឡើយ។ នគរបាលជំនាញខេត្តបានទទួល ហើយកសាងសំណុំរឿងពញ្ជូនទៅតុលាការកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...