+គ្រឿងផ្សំ៖
– ភ្លៅមាន់១គីឡូក្រាម
– ខ្ទឹម៤កំពឹស
– ខ្ទឹមបារាំង១មើមតូចល្មម
– អំបិលគ្រួស១ស្លាបព្រាកាហ្វេ
– ម្រេចម៉ត់១/២ស្លាបព្រាកាហ្វេ
– ទឹកម្នាស់៣៥៥មីលីលីត្រ
– ស្ករត្នោត៣ស្លាបព្រាបាយ
– ទឹកស៊ីអ៊ីវ១ស្លាបព្រាបាយ
– ផ្លែម្នាស់២ខាំកន្លះ
+វិធីធ្វើ៖
– កាត់ភ្លៅមាន់ជាដុំៗធំល្មមលាងឲ្យស្អាតប្រឡាកជាមួយអំបិលបន្តិច និងម្រេច ច្របល់ឲ្យសព្វទុកកន្លះម៉ោង
– បន្ទាប់មកយកសាច់មាន់ចៀនឲ្យឆ្អិលល្មមរួចស្រង់ចេញយកខ្ទឹមចិញ្ច្រាំរំលីងឲ្យឈ្ងុយ សឹមដាក់ខ្ទឹមបារាំងចូលឆាត្រឡប់បន្តិចទើបដាក់សាច់មាន់ចូលម្ដងទៀត បន្ថែមអំបិលគ្រួស និងម្រេចបន្តិចឆាឲ្យសព្វសឹមចាក់ទឹកម្នាស់ចូលទុករយៈពេល៥នាទីពេលពុះហើយទុក២ទៅ៣នាទីទៀត បន្ទាប់មកដាក់ស្ករត្នោត ទឹកស៊ីអ៊ីវកូរឲ្យសព្វគ្រឿងទើបចិតម្នាស់ជាចំណិតៗ ដាក់ចូលទុកឲ្យពុះឆ្អិនបន្លែដួសដាក់ចានជាការស្រេច ៕