ក្រុមហ៊ុន Huawei បង្ហាញវ៉ែនតាការពារកម្តៅថ្ងៃ ដែលអាចស្តាប់តន្ត្រីនិងតេទូរស័ព្ទបាន

វ៉ែនតា Huawei x Gentle Monster Eyewear ប្រហែលជាវ៉ែនតាដែលគេចង់បានបំផុត ព្រោះវាមានលក្ខណៈសម្បត្តិពិសេសស្រដៀងវ៉ែនតាក្នុងរឿង Marvel ដែលពាក់ដោយតួ Ironman។

ដោយមានការសហការគ្នារវាងក្រុមហ៊ុនបច្ចកវិជ្ជាយក្សចិន Huawei និង ក្រុមហ៊ុនវ៉ែនតាកូរ៉េខាងត្បូង Gentle Monster វ៉ែនតា Eyewear គឺជាវ៉ែនតាឆ្លាតដែលភ្ជាប់ទៅស្មាតហ្វូនតាមរយៈ Bluetooth ដើម្បីចាក់ចម្រៀង អនុញ្ញាតឱ្យអ្នកឆ្លើយទូរស័ព្ទ និងថែមទាំងអាចហៅទៅជំនួយការសំឡេងពីស្មាតហ្វូនរបស់អ្នកទៀតផង។ វាក៏មាន Speaker ភ្លោះ និង ម៉ៃក្រូហ្វូនភ្លោះ នៅលើដងវ៉ែនតាផងដែរ។

ត្បិតវាមិនទំនើបដូចវ៉ែនតាក្នុងរឿងហូលីវូដក្តី ក៏ប៉ុន្តែរាងរបស់វ៉ែនតា Eyewear មើលទៅឡូយជាង។ វ៉ែនតានេះមានពីរប្រភេទ គឺ Smart Eastmoon និង Smart Jackbye។ ម៉ូតមួយណាក៏ស្អាតដូចគ្នាដែរ នៅពេលពាក់លើមុខមនុស្ស។

វ៉ែនតាទម្ងន់ ៤៥,៦ ក្រាមនេះមានថាមពលថ្មប្រើបាន ៥,៥ ម៉ោង ហើយវាអាចប្រើបានជាមួយទាំងប្រព័ន្ធ Android និង iOS។ តម្លៃវិញគឺ ៥៩០​ ដុល្លារ៕ ដោយ៖ កញ្ញាដាលីស

វ៉ែនតា Huawei x Gentle Monster Eyewear លក់ក្នុងតម្លៃ ៥៩០ ដុល្លារ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular