ភ្នំពេញៈតារាសម្តែងកញ្ញាដួងមានិចនឹងក្លាយជាតារាសម្តែងស្រីឆ្នើមម្នាក់ពីកម្ពុជាលេចមុខក្នុងកម្មវិធីទទួលពានរង្វាន់ផ្នែកសិល្បៈធំមួយនៅប្រទេសថៃនាចុងខែមករា ឆ្នាំ២០២០នេះ។
ជាដំណឹងល្អនិងពិសេសសម្រាប់តារាសម្តែងពីកម្ពុជា កញ្ញា ដួង ម៉ានិច នឹងលេចមុខក្នុង ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តារាឆ្នើមដ៏ធំមួយមានឈ្មោះថា” Thailand Digital Awards 2020” ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២០នៅក្រុងបាងកកប្រទេសថៃ។ព្រឹត្តិការណ៍នេះក៏នឹងមានវត្តមានសិល្បករប្រុសស្រីល្បីឈ្មោះយ៉ាងច្រើនកុះករនៅព្រះរាជាណាចក្រថៃ ចូលរួមផងដែរដូចជាអ្នកនាង ផេន ខេកជាដើម។
តារាសម្តែងស្រីកញ្ញា ដួង ម៉ានិច បាននិយាយថា នាងពិតជាមានមោទនភាព និងរំភើបរកអ្វី មកផ្ទឹមពុំបានក្រោយពីផលិតករនៅប្រទេសថៃបានជ្រើសរើសនាងឲ្យចូលរួម និងទទួលពាន ជាតារាសម្តែងឆ្នើមពីកម្ពុជា។ នាងថានៅមានសិល្បករពីររូបផ្សេងទៀតដែលនឹងត្រូវចូលរួម ក្នុងព្រឹត្តិការណ៍នេះដែរ ។ ប៉ុន្តែនាងមិនទាន់ដឹងនៅឡើយទេថាជាតារារូបណា។
តារាស្រីរូបនេះបញ្ជាក់ថា នាងបានត្រៀមខ្លួនរួចជាស្រេចពិសេសការច្នៃម៉ូតរ៉ូតយ៉ាងប្រណីត បង្កប់ដោយអត្តសញ្ញាណខ្មែរចូលរួមព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ត្រក្នុងអាជីពសិល្បៈ របស់នាង។ តារាស្រីវ័យ២៩ឆ្នាំរូបនេះបញ្ជាក់ថានាងថាជាក្តីស្រមៃមួយដែលនាងចង់បាន ជាយូរហើយពេលនេះបានក្លាយជាការពិតបន្ទាប់ពីប្រឡូកសិល្បៈអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។
សូមបញ្ជាក់ដែរថា ចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈកាលពីអំឡុងឆ្នាំ ២០០៧ ក្រោយពីជាប់ ជាកញ្ញាឯកប្រជាប្រិយ តារាសម្តែង ដួង ម៉ានិច ឆ្លងកាត់បទពិសោធន៍និងការតស៊ូខ្លាំងលើ វិស័យសិល្បៈ។
តារាសម្តែងមានទឹកដីកំណើតពីខេត្តបន្ទាយជ័យរូបនេះទទួលបានឱកាសច្រើនពីផលិតករជាច្រើន ព្រោះតែភាពរួសរាយរាក់ទាក់ ការគោរពពេលវេលាបូកផ្សំទាំងរូបសម្រស់និងទេពកោល សល្យបានធ្វើឲ្យតារាស្រីរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់វ័យហើយស្នាដៃ សម្តែងភាពយន្តជាច្រើនសន្ធឹកសន្ធាប់ត្រូវបានតារាស្រីរូបនេះសម្រេចបាន៕ ដោយៈ បូរិន