តុលាការកំពូលរបស់ឥណ្ឌានៅថ្ងៃពុធទី២២ខែមករានេះ បានចាប់ផ្តើមបើកសវនាការអំពីបណ្តឹងតវ៉ារាប់សិបដែលស្វែងរកការលុបចោលវិញនូវច្បាប់សញ្ជាតិបន្ទាប់ពីមានការតវ៉ានៅទូទាំងប្រទេសឥណ្ឌានិងការបង្ក្រាបដោយកងសន្តិសុខលើក្រុមអ្នកតវ៉ាដោយបណ្តាលឱ្យមនុស្សស្លាប់ជាង២០ នាក់។
រដ្ឋាភិបាលដែលបានអះអាងថាច្បាប់នេះគឺជាកាយវិការមនុស្សធម៌ដែលអនុញ្ញាតឱ្យមានសញ្ជាតិសម្រាប់ប្រជាជនដែលភៀសខ្លួនពីការធ្វើទុក្ខបុកម្នេញខាងសាសនានៅប្រទេសប៉ាគីស្ថានបង់ក្លាដែសនិង អាហ្វហ្គានីស្ថាន។តែច្បាប់ដែលរដ្ឋសភាបានអនុម័តកាលពីខែធ្នូនេះ បានបង្កឱ្យមានការប្រឆាំងយ៉ាងខ្លាំងដោយក្រុមអ្នកតវ៉ា ក្រុមគូប្រជែងនយោបាយនិងក្រុមអ្នកច្បាប់រដ្ឋធម្មនុញ្ញបាននិយាយថាវាជាការរើសអើងពីព្រោះវាមិនរាប់បញ្ចូលទាំងក្រុមជនជាតិអ៊ីស្លាមផងដែរនោះទេ។
ការតវ៉ាទូទាំងនៅប្រទេសដោយមានក្រុមអ្នកតវ៉ារាប់ម៉ឺនរាប់សែននាក់ អាចជាការរិះគន់របស់សាធារណជនខ្លាំងឡើងលើរដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់នាយករដ្ឋមន្ត្រី លោក ណារិនដ្រាម៉ូឌី ៕ប្រែសម្រួល៖សុខា

ម្នាក់ក្នុងចំណោមមេដឹកនាំតវ៉ាច្រើននាក់និយាយទៅក្រុមអ្នកសារព័ត៌មាននៅពីមុខតុលាការ បន្ទាប់ពីតុលាការកំពូលនេះ បានចាប់ផ្តើមបើកសវនាការអំពីបណ្តឹងប្រឆាំងច្បាប់សញ្ជាតិថ្មីនេះ