ដោយៈសុផល/ភ្នំពេញៈកុមារកំព្រានៃអង្គការកុមារអាស៊ីកាលពីថ្ងៃទី២១ខែមករា ឆ្នាំ២០២០ បានទទួលអំណោយពីក្រុមហ៊ុនអចលនទ្រព្យអ&អេហ្វ។ក្រៅពីទទួលបានអំណោយពួកគាត់ទទួលបានស្នាមញញឹមនិងក្តីស្រឡាញ់តាមរយៈការលេងល្បែងកម្សាន្តជាមួយគ្នា។នេះជាសកម្មភាពមនុស្សធម៌របស់ក្រុមហ៊ុនអចលនទ្រព្យ អ & អេហ្វ (R & F Properties) ដែលតែងតែជួយដល់សង្គមកម្ពុជា។

លោកង៉ែតណារិនប្រធានរដ្ឋបាលនៃអង្គការកុមារអាស៊ីប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីប្រគល់ទទួលអំណោយថា៖ដំណោយដែលទទួលបានពីក្រុមហ៊ុន អ & អេហ្វ រួមមាន អង្ករ, មី, ទឹកបរិសុទ្ធ,គ្រឿងទេស,សំភារៈអនាម័យគ្រឿងភេសជ្ជៈនិងសំភារៈផ្សេងៗទៀតជាដើមដែលគិតជាទឹកប្រាក់ប្រមាណជាង១៥០០ ដុល្លាសហរដ្ឋអាមេរិក ។

តំណាងឱ្យកុមារព្រានៃអង្គការកុមារអាស៊ីលោកសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តមនុស្សធម៌របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនR&FProperties។យើងសង្ឃឹមថាអង្គការកុមារអាស៊ីកម្ពុជានិងក្រុមហ៊ុនR&FPropertiesនឹងបន្តភាពជាដៃគកិច្ចសហប្រតិបត្តិការរបស់យើងសំរាប់ផលប្រយោជន៍របស់កុមារកម្ពុជា នាពេលអនាគតបន្តទៀត។

លោកYuGuangJiអ្នកទទួលខុសត្រូវផ្នែកទីផ្សារបរទេសរបស់ក្រុមហ៊ុនអ&អេហ្វខេមបូឌាបានមានប្រសាសន៍ថា៖គោលបំណងនៃកម្មវិធីសប្បុរសលើកនេះគឺដើម្បីលើកទឹកចិត្តដល់កុមារទាំងអស់ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រតស៊ូ។ការតស៊ូនេះដើម្បីសម្រេចនូវបំណងប្រាថ្នារបស់ខ្លួនប្រកបដោយភាពអង់អាចតាមរយៈការនាំយកនូវសម្ភារៈប្រើប្រាស់គ្រប់ប្រភេទដ៏សម្បូរបែបដែលចាំបាច់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនដល់កុមារ។

លោកយូបានបន្តថា៖កម្មវិធីសប្បុរសធម៌នេះក៏ដើម្បីផ្តល់ភាពភាពកក់ក្តៅស្នាមញញឹមនិងសេចក្តីស្រលាញ់ដ៏ធំធេងរបស់ក្រុមហ៊ុនអ&អេហ្វខេមបូឌាទៅដល់កុមារដែលកមពុងតែមានការខ្វះខាត។
លោកYUGUANGJIបានបញ្ជាក់ថា៖ក្រុមហ៊ុនអ&អេហ្វគ្រុបនឹងបន្តចូលរួមចំណែកជាកម្លាំងក្នុងសកម្មភាពសប្បុរសធម៌នាថ្ងៃអនាគតដោយចាត់ទុកទំនួលខុសត្រូវចំពោះសង្គមនិងប្រសិទ្ធភាពនិងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាកត្តាសំខាន់ដូចគ្នាព្រមទាំងខិតខំអនុវត្តនិងចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីជាការតបស្នងសងគុណដល់សង្គមវិញ។”

សូមជម្រាបថាឆ្នាំ២០២៧ក្រុមហ៊ុនអ&អេហ្វគ្រុបបានបោះជំហានចូលមកក្នុងទីផ្សាររាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ដោយពាំនាំមកនូវគម្រោងធំៗចំនួនពីរគឺគម្រោង “បុរី អ & អេហ្វ” និង គម្រោង “អ & អេហ្វ ហ័រហ្វ៊ូ” បើកនូវទំព័រដំបូងសម្រាប់លំនៅដ្ឋានប្រណីតនៅរាជធានីភ្នំពេញ ដោយ ផ្លាស់ប្តូរនូវលំនៅស្ថានបែបប្រពៃណីនៅភ្នំពេញឱ្យឈានទៅរករបៀបរស់នៅតាមបែបអន្តរជាតិដ៏ថ្មីសន្លាង៕S/

ចំណងជើងរូបថត៖កុមារកំព្រានៃអង្គការកុមារអាស៊ី ទទួលអំណោយពីក្រុមហ៊ុនអ&អេហ្វ(រូប៖សុផល)