Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ឃាត់​រថយន្ត​...

​ឃាត់​រថយន្ត​ដឹកឈើ​មួយគ្រឿង​និង​មនុស្ស​ពីរ​នាក់​ប្រគល់ឱ្យ​មេព្រៃ​ចាត់ការ​

ដោយ​:​សុវណ្ណ​/​រតនគិរី​៖​កម្លាំង​អាវុធហត្ថ​ខេត្ដ​រតនគិរី​បាន​ឃាត់​រថយន្ដ​ដឹកឈើ​មួយគ្រឿង​និង​មនុស្ស​ពីរ​នាក់​រួច​ប្រគល់ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០១០​។​ជន​ប្រ​ព្រឹ​ត​ទាំងពីរ​នាក់​មានឈ្មោះ​ឡ​ច​សុភាព​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំមាន​ទីលំនៅ​ភូមិ​លេខ​៤​លិច​ស្រុក​អូរ​រាំ​ឪ​ខេត្ដ​កពង់​ចាម​និង​ម្នាក់ទៀត​ឈ្មោះ​សាន​ស៊ី​វុត្ថា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​

ប្រភព​បានឱ្យដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​មាន​រថយន្ដ​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង​ពាក់​ស្លាក​លេខ​3A.7343​បាន​ចូល​ដឹកឈើ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​កូន​មុំ​រួច​បើក​ចូលមក​ទីរួមខេត្ដ​តាមផ្លូវ​ជាតិ​លេខ​៧៨​។​ប្រភព​ដដែល​បាន​បន្ដ​ឱ្យដឹងទៀតថា​នៅពេល​ជាមួយគ្នា​នោះ​កម្លាំង​អាវុធហត្ថ​ក្រុង​បាន​លុង​សហ​ការណ៍​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ចុះទៅ​ឃាត់​រថយន្ដ​នោះ​។​ការឃាត់​នៅត្រង់ចំណុច​ភូមិ​២​សង្កាត់​កាចា​ញ​ក្រុង​បាន​លុង​ដោយបាន​រកឃើញ​ឈើ​អារ​ជា​ក្ដារ​សន្លឹក​ប្រភេទ​ឈើ​ផ្ចឹក​និង​ស្រឡៅ​សរុប​ចំនួន​២,៨៥៦​ម៉ែត្រគូប​។​

ក្រោយពី​ត្រួតពិនិត្យ​រួច​សមត្ថកិច្ច​បាន​ដកហូតយក​វត្ថុតាង​រួមមាន​ឈើ​.​រថយន្ដ​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន​ពី​នាក់​ដែលមាន​ឈ្មោះ​ដូចខាងលើ​រួច​ប្រគល់ឱ្យ​ផ្នែករ​ដ្ធ​បាល​ព្រៃឈើ​លំផាត់​ដើម្បី​ចាត់ការ​បន្ដ​។​
​លោក​ជា​កុ​ណា​រ៉ា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់​នៅ​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នេះ​រស្មី​កម្ពុជា​មិនអាច​សុំ​ការពន្យល់​ជុំវិញ​ករណីនេះ​ថា​តើ​លោក​នឹង​បន្ដ​ចាត់វិធានការ​ចំពោះ​ជន​ស​ង្ស័​ទាំងពីរ​នាក់​នោះ​យ៉ាងណា​នោះ​នៅឡើយ​ទេ​៕S/


​ ​អាវុធ​ហត្ដ​រតនគិរី​ប្រគល់​វត្ថុតាង​ឲ្យ​មេព្រៃ​លំ​ផាត​(​រូបថត​សុវណ្ណ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​ចុះ​ស្រាវ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...