ដោយ៖ភ្នំស្វាយ/បន្ទាយមានជ័យ៖ក្រុមហ៊ុនថូម៉ាក់បានបាត់សិទ្ធិក្នុងការចូលរួមដេញថ្លៃភាស៊ីនិងការអភិវឌ្ឍន៍បន្តផ្សារចម្ការគភូមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណព្រោះមិនបានបំពេញកតព្វកិច្ចជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយក៏មិនអាចសើរើឬទាមទារអ្វីកើតឡើយ។
ការបញ្ជាក់បែបនេះរបស់មន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តនិងរដ្ឋបាលខេត្តបន្ទាយមានជ័យកើតឡើងក្រោយលោកថូម៉ាក់កូនស្រីនិងអ្នកពាក់ព័ន្ធនៃក្រុមហ៊ុនថូម៉ាក់បាននិយាយជាមួយបណ្តាញព័ត៌មានមួយ។មន្ទីរនិងរដ្ឋបាលបានបញ្ជាក់ថាក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះពិនិត្យស្រាវជ្រាវពាក់ព័ន្ធការកាត់ដីផ្សារចម្ការគផ្នែកខាងក្រោយលក់ឱ្យអាជីវករនិងការសាងសង់តូបរានស្តង់ដើម្បីជួលក្នុងផ្សារចម្ការគក្រុងសិរីសោភ័ណ។
ក្រសួងបានណែនាំតាមលិខិតលេខ៧១៤០សហវ.អទចចុះថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០១៤កន្លងមក ។ដល់ឆ្នាំ២០១៩ក្រុមហ៊ុនថូម៉ាក់មិនបានអនុវត្តតាមខ្លឹមសារណែនាំរបស់ក្រសួងនេះ។ក្នុងនោះក្រុមហ៊ុនថូម៉ាក់មិនបានបង់ប្រាក់ចំនួន៨៣.២០០ដុល្លារនិងប្រាក់ចំនួន១៧៣.៤៤០.០០០រៀលជូនរដ្ឋនៅឡើយ។ទោះបីជាមានការសម្របសម្រួលពីមន្ទិរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ទិរពាក់ព័ន្ធនិងរដ្ឋបាលខេត្តក៏ដោយ។
រដ្ឋបាលខេត្តបានច្រានចោលការផ្សាយព័ត៌មានដែលយោងសម្ភាសន៍លោកថូម៉ាហើយទាមទារឱ្យទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីដែលថាអតីតអភិបាលក្រុងសិរីសោភ័ណដែលបច្ចុប្បន្នជាអភិបាលខេត្តបន្ទាយមានជ័យមិនបានអនុវត្តតាមសជណរបស់រាជរដ្ឋាភិបាលនោះ ។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩មានការដាក់ឱ្យដេញថ្លៃភាស៊ីផ្សារចំការការគរ ទីតាំងភួមិ២សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យសម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២០ ដែលបើកកញ្ចប់ដំណើរតាមនិតិវិធីលទ្ធកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅសាលាខេត្តបន្ទាយមានជ័យ។
មន្ត្រីគណៈកម្មការមកពីក្រសួងនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលទ្ធកម្មសាលាខេត្តបានបើកកញ្ចប់នៃកាដេញថ្លៃចំនួន៣លើក ។ លើកទី៣ឬការដេញថ្លៃលើកទីបញ្ចប់មាន ៖ ១-ឈ្មោះអ្នកដេញថ្លៃ អ្នកស្រីអានពេជ សុធារ័ត្ន ហ៊ានថ្លៃ ១៩លាន៩រយពាន់រៀលគត់ ។២- លោក ស្រេង រ៉ា ហ៊ានថ្លៃ ១៧០លាន ៩រយពាន់គត់ និង៣- លោកខៀវ ដាណាន់ ហ៊ានថ្លៃ៣៥លាន៥រយពាន់រៀលគត់។
ជាលទ្ធផលដេញថ្លៃភាស៊ីទាំបីលើក គណៈកម្មការសម្រេចបណ្ដោះអាសន្នទៅឱ្យលើអតិថិជន ដែលហ៊ានដេញថ្លៃខ្ពស់ជាងគេលោកស្រេងរ៉ាដែលមានទីលំនៅភូមិ៣សង្កាត់វាលវង់ក្រុងនិងខេត្តកំពង់ចាម ហ៊ានថ្លៃចំនួន១៧០លាន៩រយពាន់រៀលគត់។
កូនស្រីរបស់លោកថូម៉ាក់បានប្រាប់មន្ត្រីរដ្ឋបាលក្រុងសិរីសោភ័ណនិងមន្ទីរសេដ្ឋកិច្ចខេត្តកាលពីថ្ងៃទី២០ខែមករាឆ្នាំ២០២០ខណៈអមដំណើរឪពុកទៅតវ៉ាជាថ្មីនៅផ្សារនាក្រុងសិរីសោភ័ណថាក្រុមហ៊ុនខ្លួនបានដាក់ពាក្យសុំដេញថ្លែភាស៊ីផ្សារចម្ការគសម្រាប់ឆ្នាំ២០២០ដែរ។ប៉ុន្តែមន្ទីរនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមិនអនុញ្ញាត ដោយលើកហេតុផលថា ក្រុមហ៊ុនរបស់ឪពុកនាងនៅជំពាក់កតព្វកិច្ចរដ្ឋ ។
ទាំងលោកថូម៉ាក់ទាំងកូនស្រីទាំងអ្នកប្រចាំការទារភាស៊ីបានខឹងច្រឡោតហើយចេញធ្វើសកម្មភាពតវ៉ារិះគន់និងសើររើក៏ដូចជាបញ្ចេញបន្តបន្ទាប់នូវចោទអតីតអភិបាលក្រុងសិរីសោភ័ណ(បច្ចុប្បន្នអភិបាលខេត្តបន្ទាយមានជ័យ)ថាមិនបានអនុវត្តសជណរដ្ឋាភិបាល។ការខឹងនោះអ្នកតាមដានថាអាចមកពីទី១៖ថ្លោះសិទ្ធិចូលរួមដេញភាស៊ី។
ទី២៖តវ៉ាសុំមិនបង់លុយ២កញ្ចប់ដែលជំពាក់កតព្វកិច្ចក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(មិនសងតែក្រសួងសេដ្ឋកិច្ចមិនព្រម)។ទី៣៖មិនអស់ចិត្តនឹងការច្រានចោលព័ត៌មានដែលលោកថូម៉ាក់ផ្តល់។លោកថូម៉ាក់និងអ្នកពាក់ព័ន្ធត្រូវបានគេហួងហែងហើយលំអៀងទៅខាងខ្លួនឯងហើយមិនព្រមផ្តល់ព័ត៌មានដល់សារព័ត៌មានផ្សេងឡើយ៕S/

រូបថត ៖ ក្រុមហ៊ុនថូម៉ាក់បាត់សិទ្ធិដេញថ្លៃភាសុីនិងការអភិវឌ្ឍន៍បន្តផ្សារចម្ការគក្រុងសិរីសោភ័ណ ព្រោះមិនបានបំពេញកតព្វកិច្ចជូនក្រសួងហិរញ្ញវត្ថុ (រូប៖ ភ្នំស្វាយ )
