ដោយៈចាន់តូ/ភ្នំពេញ៖កាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២០នេះបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាមគ្គី៣សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិសែនជ័យជាង២០០នាក់ផ្ទុះការតវ៉ាប្តឹងទៅអាជ្ញាធរសង្កាត់។បន្ទាប់ពីប្រធានផ្សារសាមគ្គីយកដីចំណីផ្លូវសួនច្បារទីសាធារណៈមកអង្កន់ជាទីកន្លែងសម្រាប់អាជីវករលក់ដូរ។បង្កភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ខណៈដែលក្នុងផ្សារមានកន្លែងត្រឹមត្រូវមិននាំគ្នាទៅលក់ដូរ តាមទីសាធារណៈទៅវិញ ។
តាមប្រជាពលរដ្ឋបានលើកឡើងថាដីចំណីផ្លូវសួនច្បារសាធារណៈជាសោភ័ណ្ឌភាពសម្រាប់មូលដ្ឋាន ម្យ៉ាងជាសម្បត្តិរដ្ឋផង បែជាលោក កូយ ចាន់ថន ជាប្រធានផ្សារសាមគ្គី ទើបមកកាន់ថ្មីបាន៦ខែ យកទីសួនសាធារណៈមកអង្កន់ធ្វើជាកន្លែងសម្រាប់អាជីវករលក់ដូរទៅវិញ។ក្នុងនោះបង្កផលប៉ះពាល់ សណ្តាប់ធ្នាប់ សុវត្តិភាពក្នុងមូលដ្ឋានត្រូវបានពលរដ្ឋ ប្តឹងទៅអាជ្ញាធរ៣លើកមកហើយ។
អាជ្ញាធរហៅប្រធានផ្សារទៅសាកសួរលើកគេចវេសទាំង៣លើកលុះមកដល់ល្ងាចថ្ងៃទី២២នេះពលរដ្ឋផ្ទុះតវ៉ាសារជាថ្មីអាជ្ញាធរបានហៅប្រធានផ្សារសាមគ្គីមកសាកសួរតែមិនព្រមទៅដោះស្រាយរហូតដល់អាជ្ញារ ចាត់វិធានការក្តៅ យករ៉ឺម៉កកង់បីទៅតាមដឹក យកប្រធានផ្សារ មកសាលាសង្កាត់ ។
តាមប្រជាពលរដ្ឋសំណូមពរសូមឱ្យទុកដីសួនសាធារណៈជាសម្បត្តិរដ្ឋដដែលហើយដំណោះស្រាយយ៉ាងណានោះតាមអាជ្ញាធរបានឱ្យដឹងថាប្រធានផ្សារយល់ព្រមរុះរើតូបគ្រែទាំងនោះចេញវិញខណៈដែលសម្តីពិតចេញពីលោកប្រធានផ្សារ អ្នកព័ត៌មានមិនបានជួបផ្ទាល់ឡើយ ៕S/