ដោយៈប.ខុន/ភ្នំពេញ៖ការរៀបចំឆ្នេរអូរឈើទាល២អូរត្រះ១និងអូរត្រេះ២ដោយរដ្ឋបាលខេត្តព្រះសីហនុមិនមែនធ្វើចំពោះតែរោងស្នាក់នៅបណ្តោះអាសន្ននិងតូបលក់ដូរតូចតាចនោះទេ។សំណង់រឹងមាំជាគម្រោងរីសតដែលបានសង់លើឆ្នេរអូរត្រេះ ក្បែរ អូរត្រជាក់ ចិត្តក៏ត្រូវបានគេយល់ព្រមដើរចេញ រួចប្រគល់ទីតាំងឱ្យអាជ្ញាធរធ្វើការ បោស សម្អាតដែរ។
លោកអ៊ីសុខឡេងអភិបាលក្រុងព្រះសីហនុបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២២ខែមករាឆ្នាំ២០២០ថាការរៀបចំឆ្នេរអូរត្រេះ១និងអូត្រះ២គិតមកដល់នឹងថ្ងៃនេះ(២២មករា)គឺបានរៀបរយហើយតែមិនទាន់បានស្អាតទេ ត្រូវប្រើពេលធ្វើ ការសម្អាតច្រើនថ្ងៃទៀតទើបស្អាត។
លោកអភិបាលក្រុងរូបនេះបញ្ជាក់ថាការរៀបចំឆ្នេរនេះមិនមែនធ្វើចំពោះតែរោងស្នាក់នៅបណ្តោះអាសន្ននិងតូបតូចតាចមិនរៀបរយនោះទេ សំណង់រឹង មាំដែលគេបានសង់បំពានលើឆ្នេរក៏គេ បានរើចេញអស់ហើយដែរ។ដូចជាសំណង់របស់លោកប៉េងជាដែលគ្រោងធ្វើជារីសតនៅលើឆ្នេរអូរត្រេះជាប់អូរត្រជាក់ចិត្តក៏បានយល់ព្រមរុះរើយក។របស់ដែលគេអាចយកបានគឺយកចេញអស់និង របស់ដែលយកចេញមិនកើតដូចជាសរសរបេតុងជញ្ជាំងឥដ្ឋគេ(ម្ចាស់សំណង់)បានប្រគល់ឱ្យយើងជាអ្នកបោសសម្អាតជួស។
លោកគួចចំរើនអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២២ខែមករាបាននិយាយថាអរគុណដល់បងប្អូនអ្នកស្នាក់នៅបណ្តោះអាសន្ននិងលក់ដូរមិនរៀបរយនៅលើឆ្នេរអូរត្រេះដែលបានចាកចេញតាមការជូនដំណឹង។ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តធ្វើការរៀបចំឆ្នេរនេះ(អូរត្រេះ១និងអូរត្រេះ២)ឱ្យមានរបៀបរៀបរយជាឆ្នេរសាធារណៈសម្រាប់បម្រើដល់ប្រជាពលរដ្ឋមកលេងកម្សាន្តដោយមិនចាំបាច់ចំណាយលើថ្លៃទីតាំងដូចកាលពីពេលមុនទៀត។
លោកអភិបាលខេត្តបញ្ជាក់ថាឆ្នេរដែលយើង(គួចចំរើន)បានឱ្យអ្នកស្នាក់នៅបណ្តោះអាសន្នតាមរោងនិងតូបលក់ដូរមិនរៀបរយចាកចេញអស់ហើយនេះមានប្រវែង៣.៥០០ម៉ែត្រ(អូរត្រេះ១និងអូរត្រះ២)ក្រោយពេលសម្អាតហើយ។ ត្រូវ រៀបចំឱ្យមានបន្ទប់ទឹកសា ធារណៈ សម្រាប់បម្រើប្រជាពល រដ្ឋពីតាមបណ្តាខេត្ត នានាមកលេងកម្សាន្ត។
ឆ្នេរនេះ មិនមានគម្រោងឱ្យមានសង់រោង សម្រាប់លក់ ដូរទេគឺរក្សាទុកឱ្យនៅជាលំហមើលពីផ្លូវដែលកំពុងសាងសង់ទៅឃើញឆ្នេរសមុទ្រស្អាត។ប្រជាពលរដ្ឋមកលេងទីនេះអាចក្រាលកន្ទេលឬបោះតង់ដោយគ្មានបង់ថ្លៃទីតាំងដូចពីមុនទៀតឡើយតែបងប្អូនត្រូវចូលរួមថែរក្សាបរិ ស្ថានឱ្យបានស្អាត នៅ មុនពេលចាកចេញទៅវិញ។
ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុកាលពីមុនត្រូវបានគេនិយាយថាភាគច្រើនគឺកាន់កាប់។ដោយអ្នកលក់ដូរនៅលើឆ្នេរទាំងនោះអ្នកមកលេងឆ្នេរបើមិនទិញទំនិញនៅកន្លែងណាមួយដែលគេលក់លើឆ្នេរនោះទេ គឺគ្មានកន្លែងអង្គុយ។បើចង់ អង្គុយត្រូវ ជួលតូបឬគ្រែពីអ្នកលក់ដូរទាំងនោះ។
កន្លែងអង្គុយត្រូវបាន ឡើងថ្លៃ នៅថ្ងៃ បុណ្យ មានភ្ញៀវច្រើន និងពេលខ្លះគេមិនជួលឱ្យទៀតផងបើមិនទិញម្ហូបអាហារកន្លែង គេនោះ។ទំនាស់ថ្លៃតូបនិងប្ហូមអាហារតែងកើតមានជារឿយៗនៅតាមបណ្តាឆ្នេរទាំងនោះពេលមានភ្ញៀវច្រើនមកលេងសមុទ្រ។នេះនៅមិនទាន់និយាយដល់ការខូចបរិស្ថានតំបន់ឆ្នេរដោយសារការលក់ដូរនិងការស្នាក់នៅអចិន្ត្រៃយ៍លើតំបន់ឆ្នេរនោះផង។
ហេតុផលទាំងនេះហើយដែលនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានលោកឧបនាយករដ្ឋមន្ត្រីជាសុផារ៉ារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិងនគរូបនីយកម្មជាប្រធានមិនអនុញ្ញាត្តឱ្យមានការសាងសង់រោងលក់ដូរនិងស្នាក់នៅអនាធិបតេយ្យ លើតំបន់ឆ្នេរបន្តទៀតនោះ។
លោកគួចចំរើនដែលបានណែនាំដល់ផ្នែកពាក់ព័ន្ធឱ្យរៀបចំបន្ទប់អនាម័យចល័តជាបន្តបណ្តោះនៅតាមឆ្នេរសម្រាប់ប្រើប្រាស់នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះរំពឹងថាមួយខែទៀតពលរដ្ឋមកលេងក្រុងព្រះសីហនុកាន់តែមានភាពងាយស្រួល។មានផ្លូវងាយស្រួលធ្វើដំណើរមកដល់តាម ឆ្នេរនិង មានឆ្នេរលេងកម្សាន្តស្រឡះភ្នែកអាចមើលបានក្នុងពេលចូលឆ្នាំខ្មែរខាងមុខនេះពេលនេះក្រុងព្រះសីហនុកំពុងរៀបចំឆ្នេរប្រវែង៧គីឡូម៉ែត្រទុកជាឆ្នេរសាធារណៈសម្រាប់បម្រើមហាជនមកលេងកម្សាន្ត៕S/
-ឆ្នេរដែលទើបបានរៀបរយរួច
-លោកគួច ចំរើន ពិនិត្យមើលការរៀបចំឆ្នេរអូរត្រោះឡើងវិញ