ព្រឹកនេះអង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល រៀបចំសន្និសីទ សារព័ត៌មានស្តីពី «វឌ្ឍនភាព របស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី»

414
ចែករម្លែក

ដោយ:វិបុល/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែកមរា ឆ្នាំ២០២០នេះ អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព របស់ក្រសួងសុខាភិបាល និងបច្ចុប្បន្នភាពជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណា ប្រភេទថ្មី»។

លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា សន្និសីទនេះមានទិសដៅ និងគោលបំណង ដើម្បីបង្ហាញជូនសាធារណជនឲ្យបានដឹង និងបានយល់ពី សកម្មភាព និងសមិទ្ធផលរបស់ក្រសួងសុខាភិបាល ក្នុងកិច្ចបម្រើរាស្ត្រ ឈានទៅការទាញយកបាននូវការជឿទុកចិត្ត និងចូលរួមគាំទ្រ ទាំងស្រុងរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

សន្និសីទនេះ ក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពី បច្ចុប្បន្នភាព និងវិធានការបង្ការជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ កូរ៉ូណា ប្រភេទថ្មី ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារសុខភាពពី ជំងឺឆ្លងនេះ។

សម្រាប់វាគ្មិនដែលនឹងចូលរួមក្នុងសន្និសីទនេះ គឺលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕B/Ha