លោក ហ្វ្រែង ឡាំផាត (Frank Lampard) មិនសប្បាយចិត្តជុំវិញអ្វីដែលលោកហៅថា រឿងចាស់ បន្ទាប់ពីក្លឹបឆេលស៊ីរបូតគ្រាប់បាល់ជាថ្មីនៅលើទឹកដី Stamford Bridge អំឡុងពេលប្រកួតជាមួយក្រុមអាសេណល( Arsenal) ដែលមានគ្នាត្រឹមតែ១០នាក់។
ក្លិបឆេលស៊ីរកបាន១ពិន្ទុក្នុង៧ប្រកួតចំណោម១២ប្រកួតក្នុងទឹកដីហើយមានការលំបាកជាថ្មីក្នុងការស្វែងរកទម្រង់លេងល្អ ជាពិសេសប្រព័ន្ធការពារតែម្តងនៅរដូវកាលនេះ។
ឡាំផាត បាននិយាយថា “យើងបង្កើតឱកាសគ្រប់គ្រាន់នៅពាក់កណ្តាលតង់ទី២ ប៉ុន្តែវាដូច កាលពីមុននិងសាងកំហុសដដែលៗ។ ខ្ញុំខកចិត្តដោយសារតែស្ថានភាពនៃការប្រកួតនេះ។ យើងសមនឹងនាំមុខ ប៉ុន្តែនៅពេលអាជ្ញាកណ្តាលបណ្តេញ ដេវីដ ល្វីស (David Luiz) ចេញ យើងនៅតែលេងហាក់ដូចជា ជាមួយក្រុម១១នាក់ដដែល”។
ក្រុម Arsenal មានឱកាសតាមស្មើ និងរកបានគ្រាប់បាល់ដោយកីឡាករ ហ្គាប្រ៊ីល ម៉ាទីណេលី (Gabriel Martinelli) ដោយបណ្តើរបាល់ពីពាក់កណ្តាលតារាងនិងឆ្លងកាត់កីឡាករ អឹនហ្គោឡូ កានតេ N’Golo Kante) ដែលភ្លាត់ជើងដួលនិងបន្តទាត់បញ្ចូលទីតែម្តង។
លោក មីគែល អាតេតា (Mikel Arteta) អ្នកចាត់ការក្រុម Arsenalសប្បាយចិត្តជាមួយនឹងទម្រង់ លេងរបស់កីឡាករ ដែលវាយបករកបាន២គ្រាប់។ លោកបាននិយាយថា “ខ្ញុំបានឃើញ ប្រតិកម្មពីកីឡាករ នៅពេលខ្ញុំទាមទារ ហើយពួកគេមិនបោះបង់ការព្យាយាមទេទោះបីជា មានរឿងអ្វីកើតឡើងក៏ដោយ”៕ ប្រែសម្រួល: ពិសិដ្ឋ