ក្លិបម៉េនឆេស្ទ័រ យូណាយធីតបានចូលរួមជាមួយក្លិបឆេលស៊ីក្នុងការប្រជែងយកកីឡាករ ម៉ូសសា ដេមបេឡេ (Moussa Dembele) ដោយត្រៀមដាក់សំណើ៤៣លានផោនសម្រាប់ ខ្សែប្រយុទ្ធរបស់ក្លិប លីយ៉ុន(Lyon) រូបនេះ។
ម៉េនឆេស្ទ័រ យូណាយធីតគ្រោងនឹងដាក់សំណើបឋម៤៣លានផោនសម្រាប់អតីតខ្សែប្រយុទ្ធ ក្លិប ហ្វូលហេម(Fulham )និងក្លិប សែលទិច(Celtic) រូបនេះ។
ក្រុមយូណាយធីតកាន់តែមានបញ្ហាប្រព័ន្ធប្រយុទ្ធកាលពីសប្តាហ៍កន្លងទៅ បន្ទាប់ពី ម៉ាគូស រ៉ាហ្វដ (Marcus Rashford) រងរបួសហើយខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះនឹងខកខាន ការប្រកួតរហូតដល់បីខែ។
ខ្សែប្រយុទ្ធវ័យ២២ឆ្នាំរូបនេះមានបញ្ហារបួសខ្នងមួយរយៈមកហើយ។ ស្របពេលអវត្តមានរបស់ រ៉ាហ្វដ គ្រូបង្វឹក អូឡេ ហ្គាន់ណា សូលស្យេរ (Ole Gunnar Solskjaer) នៅសល់តែកីឡាករ អែនថូនី ម៉ាសល (Anthony Martial) និង ម៉ាសិន ហ្គ្រីនវូដ (Mason Greenwood)ជាជម្រើសខ្សែ ប្រយុទ្ធរបស់លោក។
ដើម្បីចង់សម្រាលបន្ទុកលើ ម៉ាសល និង ហ្គ្រីនវូដ លោក សូលស្យែរ បានបង្វែចំណាប់ អារម្មណ៍មកលើ ដេមបេឡេ។
ដេមបេឡេ វ័យ២៣ឆ្នាំ ដែលក៏ជាគោលដៅរបស់ក្លឹបឆេលស៊ីផងដែរនោះរកបាន១៣គ្រាប់ ក្នុងការបង្ហាញមុខ២៨លើកនៅគ្រប់ការប្រកួតនៅរដូវកាលនេះ។
បើទោះបីជាមានចំណាប់អារម្មណ៍ច្រើនលើខ្សែប្រយុទ្ធរូបនេះក៏ដោយ ក៏ប្រធានក្លិប Lyon បានបដិសេធមិនលក់ ដេមបេឡេ នៅខែមករានេះទេ៕ ប្រែសម្រួល: ពិសិដ្ឋ
