Home ព័ត៌មានអន្តរជាតិ ត្រាំបង្កើតឯត...

ត្រាំបង្កើតឯតទគ្គកម្មប្រធានាធិបតី សម្រាប់ការសរសេរសារ Twitter ច្រើនបំផុតក្នុងមួយថ្ងៃ

ប្រធានាធិបតីដូណាល់ ត្រាំ បានបង្កើតឯតទគ្គកម្មប្រធានាធិបតីសម្រាប់ សកម្មភាពនៅលើបណ្តាញសង្គមពេញនិយមរបស់គាត់កាលពីថ្ងៃពុធទី២២មករា ដោយបង្ហោះនិងចែកចាយបន្តនូវសារ Twitter យ៉ាងវែងអន្លាយអំពីការ ជំនុំជម្រះក្តីចោទប្រកាន់នៅព្រឹទ្ធសភា គណបក្សប្រជាធិបតេយ្យ ដែលចង់ជំនួសគាត់ និងដំណឹងផ្សេងៗជាច្រើនទៀត។

ត្រឹមម៉ោង ៤ និង ២៥ នាទីរសៀល លោកត្រាំបានបំបែកឯតទគ្គកម្មមុននៃការ បង្ហោះសារតាម Twitter ចំនួន ១២៣ ដងក្នុងមួយថ្ងៃ ដែលគាត់បានបំបែក បានកាលពីជាងមួយខែមុន នេះបើយោងតាមវេបសាយសេវាកម្ម Factba.se ដែលចងក្រងនិងវិភាគទិន្នន័យស្តីពីតំណែងប្រធានាធិបតីរបស់ត្រាំ។

ឯតទគ្គកម្មមុនៗរបស់លោកត្រាំសម្រាប់ការសរសេរសារលើ Twitter ក្នុងមួយថ្ងៃក្នុងអំឡុងពេលដែលលោកនៅសេតវិមាន ត្រូវបានបំបែកបាននៅថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៩ ពោលគឺជាថ្ងៃដែលគណៈកម្មាធិការវិនិច្ឆ័យនៃសភា បានបើកសម័យប្រជុំយ៉ាងយូររបស់ខ្លួនដើម្បីអនុម័តមាត្រាពីរនៃការចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតី។

យោងតាមវេបសាយ Factba.se បានឱ្យដឹងថា លោកត្រាំបានបង្កើត ឯតទគ្គកម្មមិនធ្លាប់មានរបស់គាត់សម្រាប់ការបង្ហោះសារ Twitter ច្រើនបំផុតក្នុងមួយថ្ងៃ មុនពេលលោកក្លាយជាប្រធានាធិបតី ដោយសរសេរសារចំនួន ១៦១ ដងក្នុងខែមករាឆ្នាំ ២០១៥ នេះបើយោងតាម ​​Factba.se ។ ភាគច្រើននៃសារ Twitter នៅគ្រានោះរបស់គាត់ គឺដើម្បី ទាក់ទាញមនុស្សឱ្យចាប់អារម្មណ៍ខ្លាំងលើកម្មវិធីទូរទស្សន៍របស់គាត់។

លោកត្រាំ ដែលកំពុងស្ថិតនៅទីក្រុងដាវ៉ូសប្រទេសស្វីស កន្លែងដែលគាត់កំពុង ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក បានចាប់ផ្តើមព្រឹកថ្ងៃពុធរបស់គាត់ដោយ បង្ហោះសារ Twitter ចំនួន ៤១ ដងនៅចន្លោះម៉ោង ១២ និងម៉ោង ១ ទៀបភ្លឺ។

ភាគច្រើននៃសារបង្ហោះរបស់គាត់ទៅកាន់អ្នកគាំទ្រជាង ៧១ លាននាក់គឺសារ ជាអក្សរ វីដេអូ និងរូបភាពពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និង អ្នកគាំទ្រផ្សេងទៀត ដែលស្អប់គណបក្សប្រជាធិបតេយ្យជុំវិញការ ជំនុំជម្រះក្តីនេះ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំបានបំបែកឯតទគ្គកម្មចំពោះការសរសេរសារ Twitter ច្រើនជាង​ ១២៣ ដងក្នុងមួយថ្ងៃក្នុងនាមជាប្រធានាធិបតី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...