លោក កាឡូ អែនសេឡូតទី (Carlo Ancelotti) ជាគ្រូបង្វឹកក្លិបអេវឺតុន( Everton) មានគម្រោង ជួបជុំជាមួយខ្សែបម្រើ អាឡែន (Allan) របស់ក្លិបណាប៉ូលី( Napoli) ។
កីឡាករប្រេស៊ីលរូបនេះមានតួនាទីសំខាន់ក្នុងតំបន់បម្រើរបស់លោក អែនសេឡូតទី អំឡុង ពេលលោកដឹកនាំនៅពហុកីឡដ្ឋាន Stadio San Paolo និងបានក្លាយជាផ្នែកសំខាន់ក្នុង ក្រុមរបស់លោក។
នៅពេលនេះ បណ្តាញព័ត៌មានអង់គ្លេសអះអាងថា លោក អែនសេឡូតទី កំពុងផ្តោតគោល ដៅផ្ទេរកីឡាករវ័យ២៩ឆ្នាំរូបនេះ ខណៈពេលលោកទំនងជាចង់ពង្រឹងក្រុម Everton ប៉ុន្តែប្រហែលជាត្រូវរង់ចាំរហូតដល់រដូវក្តៅ។
អាឡែន នៅសល់កិច្ចសន្យាជាមួយក្លិប Napoli ដល់រដូវក្តៅឆ្នាំ២០២៣ហើយក្លិបនេះមិនទំនង ជាបណ្តោយឲ្យកីឡាករសំខាន់របស់ខ្លួនចាកចេញនៅពាក់កណ្តាលរដូវនេះទេ។
អាឡែន បានបង្ហាញមុខ២០លើកនៅគ្រប់ការប្រកួតនៅរដូវកាលនេះ ប៉ុន្តែរំពឹងថានឹងខកខាន ការប្រកួតនៅថ្ងៃអង្គារនេះ ជាមួយក្រុម ឡេហ្សូ(Lazio )៕ ប្រែសម្រួល: ពិសិដ្ឋ
