បុរសមាឌយក្សម្នាក់នៅប្រទេសប៉ាគីស្ថាន កំពុងប្រកាសស្វែងរកនារីដែលស្ម័គ្រចិត្តធ្វើជាមិត្ត ១០០ ឆ្នាំ មិនប្រកាន់មាឌរបស់គាត់។ បុរសដែលទទួលបានអ្នកគាំទ្រយ៉ាងច្រើននេះត្រូវបាន គេទទួលស្គាល់រួចមកហើយថាជាបុរសខ្លាំងបំផុតនៅក្នុងប្រទេសប៉ាគីស្ថានហើយល្បីខ្ទរខ្ទា ដោយសារគាត់ចងខ្សែទាញត្រាក់ទ័ររួចយ៉ាងស្រួល។
បុរសវ័យ ២៧ឆ្នាំ អាបាប ឃីហ្សឺ ហាយ៉ាត (Arbab Khizer Hayat) ដែលបរិភោគកាឡូរីរហូត ដល់ទៅជិត ១០.០០០ កាឡូរីក្នុងមួយថ្ងៃបានបដិសេធកូនក្រមុំប្រហែល ៣០០នាក់រួចមក ហើយរហូតមកទល់ពេលនេះដើម្បីស្វែងរកនារីដែលស័ក្ដិសមនឹងគាត់បំផុត។
គាត់និយាយថា នារីដែលស័ក្ដិសមនឹងគាត់បំផុតត្រូវមានទម្ងន់ប្រហែល ១០០គីឡូនិងកម្ពស់ យ៉ាងតិច ១,៩០ ម៉ែត្រ ព្រោះគាត់ខ្លាចថ្ងៃណាមួយមិនប្រយ័ត្នគាត់ដេកសង្កត់លើនាង បែកអាចម៍៕ ប្រែសម្រួលៈខុម
