រាល់ការហោះហើរចេញពីទីក្រុងមួយនៅប្រទេសចិនដែលបានផ្ទុះនូវវីរុសថ្មីនៃជំងឺផ្លូវដង្ហើមត្រូវបានលុបចោលស្របពេលដែលអង្គការសុខភាពពិភពលោក(WHO)បានបើកកិច្ចប្រជុំកាលពីថ្ងៃពុធទី២២មករាតែបានពន្យារពេលសម្រេចចិត្តរបស់ខ្លួនថាតើត្រូវការផ្ទុះវីរុសនៅចិនជាស្ថានភាពអាសន្នសុខភាពសាធារណៈជាអន្តរជាតិឬអត់។
WHO បាននិយាយថា ខ្លួននឹងសំរេចចិត្តនៅថ្ងៃព្រហស្បតិ៍ទី២៣មករាថាតើត្រូវប្រកាសឬអត់។
ករណីឆ្លងវីរុសនេះជាង៥៧១ករណីត្រូវបានបញ្ជាក់ហើយមន្ត្រីបាននិយាយថាយ៉ាងហោចណាស់មានមនុស្ស១៧ នាក់បានស្លាប់នៅទីក្រុងវូហាន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយថាទីក្រុងវូហាន កំពុងបិទជើងហោះហើរចេញពីទីក្រុងនេះបន្ទាប់ពីរដ្ឋាភិបាលអង់គ្លេសបានប្រកាសថារាល់ជើងហោះហើរត្រង់ពីទីក្រុងនេះទៅអាកាសយានដ្ឋានHeathrow នៅទីក្រុងឡុងដ៍នឹងត្រូវត្រួតពិនិត្យតឹងរឹងបន្ថែមទៀតខណៈដែលក្រសួងការបរទេសបានណែនាំកុំអោយពលរដ្ឋអង់គ្លេសធ្វើដំណើរទៅទីក្រុងវូហាន លើកលែងតែករណីចំបាច់។
លោកតេដ្រូស អាតហានណុម ហ្គេប្រេស៊ូស ប្រធានអង្គការសុខភាពពិភពលោកលោក បាននិយាយថា”ពួកគេត្រូវការព័ត៌មានបន្ថែមទៀតនៅមុនពេលសម្រេចចិត្តថាអ្វីនឹងត្រូវធ្វើដោយនិយាយថាវាជាស្ថានភាពវិវត្តនិងស្មុគស្មាញ”។
បន្ទាប់ពីកិច្ចប្រជុំមួយកាលពីថ្ងៃពុធ លោកបាននិយាយថា មានការពិភាក្សាដ៏ល្អមួយនៅក្នុងអំឡុងពេលប្រជុំរបស់គណៈកម្មាធិការនេះ ប៉ុន្តែវាក៏ច្បាស់ផងដែរថាដើម្បីបន្តកិច្ចការទាំងនេះយើងត្រូវការព័ត៌មានបន្ថែម។
លោកហូស៊ីន វេជ្ជបណ្ឌិតមកពីអង្គការសុខភាពពិភពលោក បាននិយាយថាមានមន្ត្រីសុខាភិបាលមួយក្រុមនៅប្រទេសចិនដោយកំពុងធ្វើការជាមួយក្រុមអ្នកជំនាញក្នុងតំបន់និងមន្ត្រីផ្សេងៗទៀត ដើម្បីពិនិត្យនិងតាមដានការផ្ទុះឡើងនៃវីរុសនេះ ហើយយើងនឹងមានអ្វីច្រើនទៀតដែលនឹងត្រូវនិយាយ៕ដោយ៖សុខា/sn
លោកតេដ្រូស អាតហានណុម ហ្គេប្រេស៊ូស ប្រធានអង្គការសុខភាពពិភពលោកលោក បាននិយាយថាមានការពិភាក្សាដ៏ល្អមួយនៅក្នុងអំឡុងពេលប្រជុំរបស់គណៈកម្មាធិការWHO