បុរសម្នាក់វ័យ ៣០ ឆ្នាំ និងនារីម្នាក់វ័យ ២៤ ឆ្នាំបានចូលខ្លួនសារភាពនៅប៉ុស្ដិ៍ប៉ូលិសសង្កាត់ បាងខេន (Bangkhen Police Station) ក្រុងបាងកក ប្រទេសថៃ ថា ពួកគេគឺជាជនអនាចារ ក្នុងឃ្លីបវីដេអូសិចថតក្នុងបរិវេណសាកលវិទ្យាល័យមួយស្ថិតនៅសង្កាត់បាងខេនហើយពួកគេ ក៏ជាអ្នកបង្ហោះវីដេអូនោះតាមគេហទំព័រសិច pornhub.com ផងដែរ។
ឃ្លីបវីដេអូអាសអាភាស ដែលបង្ហាញពីសកម្មភាពពួកគេរួមរ័កកណ្ដាលវាលយ៉ាងអនាចារក្នុងបរិវេណសាកលវិទ្យាខាងលើ បានបែកធ្លាយសុសសាយតាមបណ្ដាញអ៊ីនធឺណិតចាប់តាំងពីថ្ងៃទី១៨ ខែមករា បណ្ដាលឱ្យសាធារណជនរិះគន់យ៉ាងខ្លាំង និងលេចឮដល់សាកលវិទ្យាល័យរហូតឈានទៅដល់ការប្ដឹងឱ្យប៉ូលិសចាត់វិធានការតាមផ្លូវច្បាប់។
ខាងប្រុសនិយាយថា ខ្លួន និងមិត្តស្រីបានថតវីដេអូខ្លួនឯងរួមរ័កនៅយប់ថ្ងៃទី១០ ខែមករា មុនពេលបង្ហោះវាចូលគេហទំព័រសិច និងបើកគណនីទ្វីតទ័រ ផ្សព្វផ្សាយអំពីវីដេអូរបស់ខ្លួន។
ពួកគេតម្រូវឱ្យអ្នកចូលមើលបង់ថ្លៃ ៣០០ បាតសម្រាប់ការទស្សនាវីដេអូឃ្លីបនេះហើយបង់ ថ្លៃចូលជាសមាជិកប្រចាំខែចំនួន ១៥០ បាតដើម្បីទទួលបានវីដេអូថ្មីៗ។ ពួកគេត្រូវបានចោទ ប្រកាន់ពីបទប្រព្រឹត្តអំពើអនាចារនៅទីសាធារណៈតាមរយៈការបង្ហាញកេរ្ដិ៍ខ្មាសកណ្ដាលវាលសម្រាប់គោលបំណងរកស៊ី ផលិតរូបភាពអាសអាភាស និងបង្ហោះរូបភាពអាសអាភាស ចូលប្រព័ន្ធកុំព្យូទ័រ។
ទោះជាយ៉ាងណា គ្មានការបញ្ជាក់ពីស្ថានទម្ងន់ទោសរបស់ពួកគេឡើយទាក់ទិននឹងបទចោទប្រកាន់ខាងលើ៕ ប្រែសម្រួលៈខុម
