នាងក្រមុំជនជាតិឥណ្ឌា ម្នាក់បានគ្រងមកុដក្លាយជាយុវតីសក់វែងបំផុតក្នុងពិភពលោក បន្ទាប់ពីនាងឈប់ទៅកាត់សក់ក្រោយមានបញ្ហានៅហាងកាត់សក់មួយកន្លែង ពោលគឺ រយៈពេល ១១ ឆ្នាំគិតមកទល់ពេលនេះ។
យោងតាមកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) ឱ្យដឹងថា នាង នីឡានស៊ី ប៉ាតេល (Nilanshi Patel) វ័យ ១៧ ឆ្នាំមកពីក្រុងតូចមួយឈ្មោះម៉ូដាសា (Modasa) រដ្ឋហ្គូចារ៉ាត (Gujarat) នៅតែគ្រងតំណែងជាយុវតីដែលមានសក់វែងបំផុត។
សូមបញ្ជាក់ថា នៅខែធ្នូ ឆ្នាំ២០១៨ នាងបានគ្រងកំណត់ត្រាឯតទគ្គកម្មពិភពលោកដោយ មានសក់ប្រវែង ១,៦៨ ម៉ែត្រ ហើយពេលនេះនាងបានបំបែកឯតទគ្គចាស់របស់ខ្លួនដោយ មានសក់ប្រវែង ១,៩ ម៉ែត្រ។
ឪពុករបស់នាងនិយាយដោយមោទនភាពថាសក់វែងរបស់នាងបានប្រែក្លាយនាងពីតារាល្បី ក្នុងមូលដ្ឋានទៅជាតារាអន្តរជាតិ។
យុវតីរូបនេះត្រូវមិត្តភក្តិ និងមិត្តរួមថ្នាក់ដាក់រហស្សនាមថា ព្រះនាង រ៉ាពុនហ្សែល (Rapunzel) តាមព្រះនាងសក់វែងក្នុងខ្សែភាពយន្តគំនូរជីវចល៕ ប្រែសម្រួលៈខុម