រថយន្តដឹកឥដ្ឋដាច់ដៃចង្កូត រ៉េឡើង​ចិញ្ចើមផ្លូវបុកដើមអំពិលទឹកបារាំង​​គៀបជាប់អ្នកបើកបររបួសធ្ងន់​ស្រាល​២នាក់

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្ត ដឹកឥដ្ឋមួយគ្រឿង បានបើកបោះពួយ ឡើង ចិញ្ចើមផ្លូវ ហើយជ្រុលទៅបុកដើមអំពិលទឹកបារាំង ធំមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតស្ទើរទាំងស្រុង គៀបជាប់អ្នកបើកបរ រងរបួសធ្ងន់ហើយ ព្រូបានរងរបួសស្រាល។ ចំណែកឥដ្ឋបានខ្ទេតចេញនៅរាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោងប្រមាណ៨ និង១០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅមុខ វិមានឈ្នះឈ្នះ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រថយន្ត ដែល ជួបគ្រោះថ្នាក់ នោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿងលាយ បៃតង ពាក់ស្លាកលេខ ភ្នំពេញ៣A.៤៧៣៧ មានម្ចាស់ឈ្មោះជា សយ មានលំនៅផ្ទះលេខ ៣២៣ង ភូមិ ស្លែង រលើង សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ និងបើកបរ ដោយឈ្មោះង៉ង ឃីម ភេទប្រុសអាយុ ៣១ឆ្នាំ មានលំនៅ ខេត្តព្រៃវែង បានរងរបួសបាក់ ខ្ទេច ជើងខាងស្តាំត្រូវរថយន្តបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព ព្រែកព្នៅ។ចំណែកព្រូជាអ្នករួមដំណើររងរបួសស្រាលពុំស្គាល់អត្តសញ្ញាណឡើយ។

តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្ត ដឹកឥដ្ឋ ខាងលើ បានធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច (ចូលរាជធានីភ្នំពេញ)​នៅពេល ធ្វើដំណើរ មកដល់មុខ វិមានឈ្នះ ឈ្នះ ស្រាប់តែរថយន្តក៍បានរ៉េចង្កូត ទៅស្តាំ​ដៃ​ឡើងចិញ្ចើមផ្លូវ ទៅបុកដើមអំពិលទឹកបារាំងមួយដើមមានទំហំប្រមាណ១អោប។

តាមសាក្សីបានអោយដឹងទៀតថា គ្រោះថ្នាក់នោះ ដោយសាតែល្បឿនលឿន រថយន្តបាន​បុកពេញទំហឹង បណ្តាលអោយរថយន្តស្រុញមុខ រួញជាប់ដើមឈើរ គៀបអ្នកបើកបរ ជាប់។ ចំណែកឥដ្ឋបោកទ្រុងរថយន្តបាក់ខ្ទេច ខ្ទាតចេញនៅរាយប៉ាយ ក្រោមដើមឈើ។ខណៈនោះ គេឃើញ អ្នកបើកបរ មានសំណាងនៅរស់រានមានជីវីតគៀបជាប់ជើងរងរបួសធ្ងន់ ហើយ ត្រូវបាន កម្លាំងនគរបាលនិងកងរាជអាវុធហត្ថដែលប្រចាំការនៅទីនោះ ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នា ជួយកាត់ដែកនិងគាស់ ដើម្បីយកចេញរួចបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រែកព្នៅដើម្បីសង្គ្រោះ។

តាមអ្នកបើកបរបានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកឥតមក​ចែក​ចាយនៅរាជធានីភ្នំពេញ។នៅពេលធ្វើដំណើរ មកដល់កន្លែងកើតហេតុ រថយន្តដាច់​ដៃហ្វ្រាំង (រ៉ូទីល)ហើយ រ៉េចង្កូតឡើងចិញ្ចើមផ្លូវបុកដើមអំពិលទឹកបារាំងតែម្តង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...