អភិបាលរាជធានីស្នើសុំព្រះសង្ឃពុទ្ធ​បរិស័ទ រួមគ្នារក្សាសន្តិភាពឲ្យបាន​គង់វង់ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេស​ជាតិ រីកចំរើនបន្ថែមទៀត

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាព្រះសង្ឃ ពុទ្ធបរិស័ទទាំងអស់ រួមគ្នារក្សាសន្តិភាពឲ្យបានគង់វង់ ព្រោះថាមានសន្តិភាពទើបមានការអភិវឌ្ឍទាំងអាណាចក្រនិងពុទ្ធចក្រ។

ការស្នើសុំបែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី២៣ កក្កដា ២០២០ ក្នុងឱកាសដែល លោកនិងលោកស្រី អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ កុដិ និងសមិទ្ធផលនានានៅក្នុងវត្តអង្គបឹងចក ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល ។

ក្នុងឱកាសនោះ លោកឃួង ស្រេងក៏បានលើកឡើងពីទុក្ខលំបាកនិងការឈឺចាប់បំផុតនៅក្នុងរបបប៉ុល ពត ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ។លោកបានបញ្ជាក់ទៀតថា ការរំឭកពីការឈឺចាប់និងទុក្ខលំបាកនេះ គឺដើម្បីដាស់តឿនដល់គ្រប់គ្នាពិសេស យុវជនជំនាន់ក្រោយ ឲ្យដឹងពីការឈឺចាប់ទាំងនេះ ហើយរួមគ្នាធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យសង្គ្រាមកើតឡើង បង្កភាពឈឺចាប់បន្តទៀត។

លោកបន្តថា៖ដូច្នេះយើងទាំងអស់គ្នាត្រូវតែរួមគ្នារក្សាឲ្យបាននូវសន្តិភាពនៅកម្ពុជា។ មានសន្តិភាពគឺមានអ្វីៗទាំងអស់មានទាំងការអភិវឌ្ឍ ទាំងពុទ្ធចក្រនិងអាណាចក្រ។ ជាក់ស្ដែងសម្រាប់សមិទ្ធផលដែលកើតឡើងនៅក្នុងវត្តអង្គបឹងចកនៅពេលនេះ គឺពិតជាបានកើតចេញពីប្រទេសកម្ពុជាយើងមានសន្តិភាពពេញលេញនេះហើយ។

លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ក្នុងឱកាសនោះ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ វត្តអង្គបឹងចក បានកើតឡើងតាំងពីឆ្នាំ ១៧៨៩ ហើយបើគិតមកដល់ពេលនេះ វត្តនេះមានអាយុកាលជាង២០០ ឆ្នាំហើយ។ មុនឆ្នាំ១៩៧០វត្តនេះមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ តែនៅក្នុងកំឡុងឆ្នាំ៧០ដល់ឆ្នាំ៧៥ ដោយប្រទេសជាតិធ្លាក់នៅក្នុងសង្គ្រាម វត្តនេះត្រូវបានគេបោះបង់ចោល។ ក្នុងឆ្នាំ១៩៧៥ដល់ ១៩៧៩ ខណៈដែលប្រទេសជាតិធ្លាក់ក្នុងដៃរបស់ប៉ុលពត ទីវត្តអារាមនេះត្រូវបានពួកប៉ុលពតយកធ្វើជាទីតាំងកងទ័ព ។ តែក្រោយឆ្នាំ ១៩៧៩ ទីវត្តអារាមនេះ បានរស់ឡើងវិញ និងបានកសាងនូវសមិទ្ធផលជាបន្តបន្ទាប់ រហូតដល់ពេលបច្ចុប្បន្ននេះ ។

ជាក់ស្តែងមកដល់ពេលនេះ ក្រោមការជួយជ្រោមជ្រែង ពីពុទ្ធបរិស័ទចំណុះជើងវត្តបានកសាងនូវសមិទ្ធផលជាច្រើន ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះ ក្នុងនោះរួមមានកុដិ២ខ្នងជាមួយនឹងការជួសជុលសាលាឆាន់១ខ្នង ដោយបានចំណាយទឹកប្រាក់អស់ប្រមាណ ជាង២០ម៉ឺនដុល្លារអាមេរិក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បញ្ចូលសមាជិកបក្សជាង១០០នាក...

ដោយ:ទេពកង្រី/កំពង់ឆ្នាំង:...

ករណីពុល​ស្រាស​៖ ​អ្នកស្លា...

​ដោយ​: ទេ​ពក​ង្រី / ខេត្ត...

លោកទេសាភិបាលធនាគារជាតិធ្វ...

ដោយ:បញ្ញាសាស្រ្ត/ភ្នំពេ...

អភិបាលខេត្ត​បាត់ដំបង​ទស្ស...

​ដោយ​: គ្រញូង / សៀមរាប​: ...