អភិបាលរងខេត្តស្វាយរៀង ស្នើមន្ត្រី​អប់រំ ត្រូវខិតខំផ្តល់ចំណេះដឹង និង​សុជីវធម៌ ដល់សិស្សជំនាន់ក្រោយ​ដែល​ជាអ្នកបន្តវេន

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះបានស្នើដល់មន្ត្រីអប់រំ នៅទូទាំងខេត្ត ត្រូវខិតខំអប់រំ ទាំងចំណេះដឹង ចំណេះធ្វើ សីលធម៌ និងជីវធម៌ដល់សិស្សជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេន។

ការស្នើបែបនេះរបស់លោក តូច ប៉ូលីវ៉ា បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានអញ្ជើញក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំ២០១៨-២០១៩ របស់មន្ទីរអប់រំ យុវជននិងកីឡា ខេត្តស្វាយរៀង នៅសាលប្រជុំមន្ទីអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោក លោកស្រី ជានាយកសាលា ក្រុង-ស្រុកទាំង៨ ទូទាំងខេត្ត។

ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តថាៈ មន្ត្រីអប់រំ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ត្រូវបន្តភារកិច្ចដោយពង្រឹងឆន្ទៈមនសការ វិជ្ជាជីវៈរបស់ខ្លួន អនុវត្តការងារឱ្យកាន់តែខ្លាំងក្លាថែមទៀត និងត្រូវលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង ឱ្យបាន​ទូលំទូលាយ ដើម្បីលើកកម្ពស់កម្លាំងចលករក្នុងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស។

លោក អភិបាលរងខេត្ត បានបន្ថែមទៀតថា: មន្ត្រីអប់រំត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សា ឱ្យចូលរៀនបានច្រើនជាអតិបរមាទាំងនៅទីប្រជុំជន និងនៅទីជនបទ ចាប់តាំងពីមេត្តេយ្យសិក្សាឡើងទៅ និងរក្សាបាននៅស្ថិរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា។

លោកបានលើកឡើងថា ត្រូវបន្តកែលម្អបរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ ទៅសាលារៀន ហើយទន្ទឹម និងការ​យក​ចិត្តទុកដាក់ទាំងបរិមាណ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវគុណភាពប្រកបដោយ គណៈនេយ្យភាព។ ជាការពិតណាស់ការពង្រឹងគុណភាពអប់រំ វាមានហេតុ​ផលពាក់ពន្ធ័ទៅនឹងកត្តាជាច្រើនដូចជា កត្តាគ្រូនិងសិស្ស កត្តាគ្រប់គ្រងដឹកនាំគឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថា «គ្រូល្អ សិស្សល្អ គ្រូពូកែ នាយកល្អ សាលាល្អ»។

ក្រៅពីនេះក៏នៅមានកត្តាមួយចំនួនទៀត ដែលជះឥទ្ធិពលលើគុណភាពអប់រំជាអាទ៌មានកត្តាគ្រួសារ និងកត្តាសង្គមដែលជាកត្តាទាំងអស់នេះ ជាកត្តាដែលមិនអាចខ្វះកត្តាណាមួយបានឡើយ ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាព របស់យើង គឺកសាងពលរដ្ឋសកលប្រកប ដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ មានជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...