ឡានសាមុយមន្ទីរពេទ្យបង្អែកស្រុក​ស្វាយទាបដឹកសិស្សដួលសន្លប់ទៅ​មន្ទីរពេទ្យខេត្ត បុកម៉ូតូឆ្លងថ្នល់​ស្លាប់២នាក់ប្តីប្រពន្ធនៅក្រុងស្វាយ​រៀង

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ រថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ខណៈកំពុងបើកបរដឹកសិស្សរងគ្រោះម្នាក់ ដែលដួលសន្លប់ចេញពីមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបតាមផ្លូវជាតិលេខ១ ឆ្ពោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។ តែចៃដន្យគ្រោះអាក្រក់មកដល់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ស្រាប់តែមានបុរស់វ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង ១ D៤៧៥៩ បើកពីទឹសខាងលិចទៅកើត ដឹកស្រ្តីចំណាស់ម្នាក់។

ខណៈមកដល់ខាងលិចផ្លូវបំបែកជាបួន បានបត់ឆ្វេងបំរ៉ុងទៅជើងក៏ត្រូវរថយន្តសាមុយ​ដឹកសិស្សរងគ្រោះមកពីទិសខាងកើតបញ្ច្រាស់ទិសគ្នាបុកពេញទំហ៊ឹង អូសទាំងម៉ូតូនិងមនុស្សជាង១០ម៉ែត្រ រថយន្តកិនចំក្បាលជនរងគ្រោះស្លាប់ភ្លាមៗ ទាំងពីរនាក់ប្តីប្រពន្ធនៅកន្លែងកើតហេតុតែម្តង។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ប្រភពដដែលបានបន្តថា រីឯសិស្សរងគ្រោះត្រូវសមត្ថកិច្ចហៅរថយន្តសាមុយមន្ទីរពេទ្យខេត្តស្វាយរៀង មកសាងយកទៅសង្គ្រោះ ក៏ប៉ុន្តែក្រុមគ្រូពេទ្យនិយាយថា មានការព្រួយបារម្មណ៍អំពិសុវត្ថិភាពសិស្សរងគ្រោះ ដែលជួបគ្រោះដួលសន្លប់២លើក មានសុខភាពខ្សោយធ្ងន់ធ្ងរពេលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវប្តូររថយន្តហើយគ្រូពេទ្យដកបំពង់ខ្យល់អុកស៊ីស៊ែនចេញពីច្រមុះ ខណៈប្តូររថយន្តនោះធ្វើឲ្យសិស្សរងគ្រោះទ្រុឌទ្រោមស្ទើពុំដកដង្ហើមមិនដឹងថា វាសនាយ៉ាងណានោះទេគឺកំពុងសង្គ្រោះបន្ទាន់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular