មុនបុណ្យចូលឆ្នាំចិនបុរសម្នាក់​ទទួលរង្វាន់ ១០ម៉ឺនដុល្លារពីសែល​​កាត

ដោយ:ដេប៉ូ/ភ្នំពេញ ៖ មុនពិធីបុណ្យចូលឆ្នាំចិនឈានមកដល់បុរសម្នាក់ដែលមានសំណាងបានឈ្នះប្រាក់រង្វាន់រហូតដល់១០ម៉ឺនដុល្លារ តាមរយៈការផ្ញើសារពីក្រុមហ៊ុន សែលកាត ត្រូវបានគេប្រគល់រង្វាន់ដល់គេហដ្ឋានតែម្តង។

ក្រុមការងារសែលកាត កាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២០កន្លងមក បានធ្វើដំណើរ ទៅកាន់ផ្ទះអតិថិជន របស់ខ្លួនមួយរូប ឈ្មោះ លោកនាក់ វណ្ណៈ ជាជាងជួសជុល និងបញ្ចូលកម្មវិធីទូរស័ព្ទ សព្វថ្ងៃរស់នៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ដើម្បីប្រគល់រង្វាន់ដល់គេហដ្ឋានបន្ទាប់ពីគាត់បានឈ្នះប្រាក់រង្វាន់ចំនួន១០ម៉ឺនដុល្លារកាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០២០រួចមក។

បើតាមតាមការបញ្ជាក់ ពីក្រុមការងារសែលកាត បានឲ្យដឹងថា ការនាំយកប្រាក់រង្វាន់ ទៅប្រគល់ជូន អតិថិជនរបស់ខ្លួន ដែលមានសំណាង ដល់គេហដ្ឋាននាពេលនេះ គឺជាការបង្ហាញយ៉ាងច្បាស់ អំពីការឈ្នះរង្វាន់ពិតជាក់ស្តែង ជូនដល់អតិថិជន របស់ក្រុមហ៊ុនរបស់ខ្លួន ។

គួរបញ្ជាក់ថាដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាតអតិថិជនក្រុមហ៊ុននេះគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរសព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ហោរាសាស្ត្រ​

ប្រចាំថ្ងៃសៅរ៍ ទី៥ ខែធ្នូ...

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...