សិស្ស១០នាក់នៅអនុវិទ្យាល័យខ្ជាយ​​ដួលសន្លប់បន្តបន្ទាប់សង្ស័យដោយ​ខ្វះអាហាររូបត្ថម្ភនៅស្រុកស្វាយទាប​

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សិស្សានុសិស្សអនុវិទ្យល័យខ្ជាយដួលសន្លប់ជាបន្តបន្ទាប់ មូលហេតុខ្វះអាហារូបត្ថម្ភនិងបរិស្ថានមិនល្អ ហើយមូលហេតុដោយសារមានរថយន្តនិងគោយន្តដឹកដីធ្វើចរាចរណ៍ក្បែរសាលាបង្កឱ្យហុយធូលីដីចូលក្នុងបន្ទប់រៀនមបង្កឲ្យសិស្សថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមវិលមុខដួលសន្លប់តែម្តង។

ហេតុការណ៍ករណីសិស្សដួលសន្លប់ជាលើកទី២នេះ កើតឡើងនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅសាលាអនុវិទ្យាល័យខ្ជាយ ស្ថិតនៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោក ឡុច ខឹក នាយកអនុវិទ្យាល័យខ្ជាយបានឲ្យដឹងថា សិស្សសរុបចំនួន១៨១នាក់ស្រី៩៥នាក់(ស្មើ៦ថ្នាក់)គឺថ្នាក់ទី៧ដល់ថ្នាក់ទី៩ហើយក្នុង១ថ្នាក់សិស្ស២៨នាក់ទៅ៣០ នាក់។ហើយសិស្សដួលសន្លប់នេះគឺថ្ងៃទី២០មករាដួលសន្លប់៧នាក់។ហើយនៅថ្ងៃទី២៣ នេះដួលសន្លប់១០នាក់ទៀត ប្រុស១នាក់សរុបឡើងដល់១៧នាក់ ប្រុសម្នាក់។

លោកនាយកបន្តទៀតថា នៅព្រឹកថ្ងៃទី២៣នេះ ដួលសន្លប់១០នាក់ក្នុងនោះមានអ្នក ដួលសន្លប់ចាស់៣នាក់(ថ្ងៃទី២០មករាមាន៧នាក់ថ្ងៃ២៣សន្លប់ម្តងទៀត។លោកនាយកបានបញ្ជាក់ថា បើតាមការស្រាវជ្រាវសិស្សដែលដួលសន្លប់គឺមូលហេតុចំបង ខ្វះអាហារូប​ត្ថម្ភ គាត់មិនបានហូបអាហារពេលព្រឹកភាគច្រើនឳពុកម្តាយធ្វើការរោងចក្រម្យ៉ាង​ឳពុកម្តាយឲ្យប្រាក់មកហូបចំណីអាហារនៅសាលារៀនក្មេងមើលហ្វេសប៊ុកច្រើនអត់សូវបានសម្រាកនិងដេកយប់ជ្រៅ បណ្តាលឲ្យអត់ងងុយខ្សោយគ្មានកម្លាំងនិងខ្វះអាហា​រូបត្ថម្ភៈនិងមកពីបរិស្ថានអាក្រក់យានយន្តដឹកដីបង្កហុយធូលីចូលបន្ទប់រៀន គ្មានកង្ហាល់ដាក់ក្នុងបន្ទប់ ហើយមន្រ្តីបរិស្ថានបានប្រកាសថា មានកំហាប់សម្ពៀតខ្យល់៦០ធ្វ់ឲ្យពិបាកដកដង្ហើមទើបដួលសន្លប់។ករណីសិស្សដួលសន្លប់នេះដែរលោកតូចប៉ូលីវ៉ាអភិបាលរងខេត្តក៏បានចុះទៅពិនិត្យនិងសួរសុខទុក្ខសិស្សរងគ្រោះទាំងនោះដែរ។

លោកតូចប៉ូលីវ៉ា បានមានប្រសាសន៍ថា ទី១សិស្សរងគ្រោះខ្វះអាហារូបត្ថម្ភ មូលហេតុសិស្សដេកមិនបានគ្រប់គ្រាន់ខ្លះមានម្តាយឆ្លងទន្លេខ្លះឳពុកម្តាយធ្វើការរោងចក្រគ្មានពេលមើលថែទាំកូនៗ លើការញ៉ាំអាហារគ្រប់គ្រាន់តាមរបរអាហារខ្វះការតាមដាមពេលកូនដេក (មើលទូរសព្ទ័ច្រើនមិនងាយចូលដេក) ពេលមកសាលាមិនញ៉ាំអាហារពេលព្រឹក​(អត់អាហារពេលព្រឹក) ញ៉ាំចំណីអាហារលក់ក្នុងសាលាខ្វះអនាម័យ (ដូចជាទឹកផ្លែ​ឈើហួលកាលបរិច្ឆេទ តែជ្រក់ធ្វើខ្លួនឯងគ្មានអនាម័យនិងមាននុំបាញ់ត្រាងដាក់ថង់នាំចូលពីប្រទេសវៀតណាម។ល។ មានយានយន្តដឹកដីធ្វើចរាចរណ៍នៅជាប់របងសាលាធ្វើឲ្យហុយធូលីដីចូលក្នុងបន្ទប់រៀនទាំងនេះ ដែលនាំឲ្យសិស្សដែលមានកម្លាំងខ្សោយដួលសន្លប់ជាបន្តបន្ទាប់។

លោកតូចប៉ូលីវ៉ាក៏បានអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្សទាំងអស់ ត្រូវចូលរួមពិនិត្យតាមដានកូនៗបញ្ហា របបអាហារ កូនការរស់នៅដេកពូនឲ្យទៀងពេល កុំបណ្តោយឲ្យមើលទូរសព្ទ័ដល់យប់ជ្រៅ និងបានដាក់បទបញ្ជាដល់លោកគ្រូអ្នកគ្រូ ពិនិត្យនិងសំអាតទីធ្លាសាលាបន្ទប់រៀន អ្នកលក់ដូរក្នុងសាលាត្រូវឲ្យមានអនាម័យ ចំណីអាហារ ឬភេស្ជៈណាមិនគួរឲ្យលក់ត្រូវហាម និងកុំឲ្យយកមកលក់ទៀត។

លោកវេជ្ជបណ្ឌិត សរ សុខចំរើន ប្រធានមន្ទីរពេទ្យស្រុកស្វាយទាបបានឲ្យដឹងថា មកដល់ថ្ងៃ២៣មករា២០២០នេះសិស្សរងគ្រោះនៅសង្គ្រោះបន្ទាន់១២នាក់ស្រី១១នាក់ប្រុស១នាក់ក្នុងនោះធ្ងន់ធ្ងរ២នាក់ស្រីទាំង២នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។

សូមបញ្ជាក់នៅចថ្ងៃទី២០ មករា សិស្សអនុវិទ្យាល័យខ្ជាយដួលសន្លប៧នាក់ សិស្សវិទ្យាលយ័ប្រសូតិដួលសន្លប់៤នាក់សរុប១១នាក់នៅថ្ងៃទី២២ សិស្សវិទ្យាលយ័ប្រសូតិដួលសន្លប់៥នាក់ស្រីក្នុងនោះអ្នកដួលសន្លប់ចាស់២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

នៅថ្ងៃទី២៣មករានេះសិស្សអនុវិទ្យាល័យខ្ជាយដួលសន្លប់១០នាក់ ប្រុស១នាក់អ្នកចាស់​៣នាក់ធ្ងន់ធ្ងរ១នាក់ស្រី។ ហើយអ្វីដែលគ្រោះលើគ្រោះនោះកាលពីវេលាម៉ោង៩និង២៥នាទីព្រឹកគ្រូពេទ្យបានដឹកបញ្ជូនសិស្សដួលសន្លប់ធ្ងន់ធ្ងរម្នាក់ទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះបានជួបគ្រោះថ្នាក់ចរាចរណ៍រថយន្តសាមុយរបស់ពេទ្យទៅបុកយាយតាជិះម៉ូតូឆ្លងថ្នល់ស្លាប់ទាំងពីនាក់ប្តីប្រពន្ធទៀតនេះ គ្រោះលើគ្រោះត្រូវហៅរថយន្ត​មក​ផ្ទេរជនរងគ្រោះធ្វើឲ្យសិស្សកាន់តែមានសភាពធ្ងន់ធ្ងរថែមទៀត៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...

យាន​អវកាស Chang’e-5...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...