ផ្សព្វផ្សាយស្តីពីការរឹតបណ្តឹងឡើង​វិញករណីគ្រោះថ្នាក់ចរាចរណ៍នៅ​ក្នុងខេត្ត

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រជុំផ្សព្វផ្សាយស្តីពីការរឹតបណ្តឹងឡើងវិញករណីគ្រោះថ្នាក់ចរាចរណ៍កើតមានឡើងនៅខេត្តបន្ទាយមានជ័យ ដោយបញ្ហានេះ ថាភាគច្រើនកើតឡើងមកពីកត្តាមនុស្ស។

លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានយោងខ្លឹមសារសំយោគនៃការិយាល័យនគរវបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានដោយ​យក​មកបញ្ជាក់កាលពីថ្ងៃទី២៣ខែមករាថា ៖ កត្តាមនុស្សបង្កគ្រោះថ្នាក់ចរាចរណ៍នោះរួមមាន ៖ ១-មិនបានរៀនបើកបរ ។ ២-មិនគោរពច្បាប់ចរាចរណ៍។ ៣-មិនគោរពសិទ្ធិអាទិភាព វ៉ាជែង បើកលឿនហួសល្បឿនកំណត់ក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ៤-មិនប្រកាន់ស្តាំ។ ៥- ប្តូរទិសខ្វះការប្រុងប្រយ័ត្ន។ ៥-កត្តាយានយយន្តច្វះការត្រួតពិនិត្យលក្ខណះបច្ចេកទេស ហ្វ្រាំង កង់ជាដើម។ល។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនៅសាលប្រជុំស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះ មានការចូលរួមមន្ត្រីនគរបាលចរាចរណ៍និងអ្នកពាក់ព័ន្ធជាច្រើននាក់។

” ថ្នាក់ចរាចរណ៍គឺជាប្រធានបទមួយយ៉ាងសំខាន់សំរាប់អ្នកធ្វើចរាចរណ៍តាមផ្លូវគោក ។ព្រោះសព្វថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍កើតឡើង ហើយកើនចំនួនស្ទើរតែរៀងរាល់ថ្ងៃ ហើយវាបង្កឲ្យបាត់បង់ជិរិត របួសមនុស្សនិងខូចខាតអន្តរាយទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹក “។ នេះបើតាមការសិក្សាស្រាវជ្រាវ អង្កេតនិងសំយោគទិន្នន័យរបស់នគរបាលចរាចរណ៍និងគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យលើកឡើង ពោលគឺគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសនោះភាគច្រើនកើតឡើងដោយសារតែ”កំហុសឆ្គងរបស់មនុស្ស” ។

កំហុសទាំងអស់នេះទាក់ទងទៅនិង ការបើកបរមិនបានពាក់មួកសុវត្តិភាព បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការបើកហួសល្បឿនកំណត់ មិនបានពាក់ខ្សែក្រវ៉ាត់
មុនពេលបើកបរ ផ្ទុកមនុស្សឬទំនិញលើសកំណត់ បើកជែងគ្នាដោយប្រថុយប្រថាន ទូរស័ព្ឌពេលបើកបរជាដើម។

លោកស្នងការក៏បាននិយាយដែរថាកន្លងមកសមត្ថកិច្ចចំរុះបានចុះអនុវត្តធ្វើការត្រួតពិនិត្យយានយន្តកែច្នៃលក្ខណះខុសបច្ចេកទេសសរុបរួមបានចំនួនបានរាប់រយគ្រឿង ។យានយន្តត្រឹមត្រូវក៏មានជាច្រើនគ្រឿងនិងយានយន្តគ្មានឯកសារត្រឹមត្រូវក៏ច្រើន។
ចំណែករថយន្តដឹកអង្កាមមានច្រើនគ្រឿងនៅមិនអាចកាត់ទ្រុងឡើយ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តបានធ្វើឲ្យការផ្សព្វផ្សាយច្បាប់នានាពាក់ព័ន្ធនិងវិស័យដឹកជញ្ជូន ច្បាប់ចរាចរណ៍ផ្លូវគោកជាញឹកញាប់។លោកអាត់ខែមបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចណ៍ផ្លូវគោគឲ្យបានគ្រប់គ្នា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...