Home កម្សាន្ត មិនធម្មតា ចោម...

មិនធម្មតា ចោម ក្វាន់ ជូនកាដូ រថយន្តមួយគ្រឿងដល់បុគ្គលិកឆ្នើមនាឱកាសចូលឆ្នាំចិន

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាហ្វេសប៊ុក ចោម ក្វាន់ បានធ្វើអោយអ្នកលេង ហ្វេសប៊ុក ជាច្រើននាក់មានការភ្ញាក់ផ្អើល ពេលដឹងថា តារាហ្វេសប៊ុករូបនេះ បានជូន កាដូជាអំណោយឡានមួយគ្រឿងដល់បុគ្គលិករបស់នាង ជាការលើកទឹកចិត្ត ខណៈ ដែល នាងបានលើកឡើងថា បុគ្គលិករូបនោះ មានការតាំងចិត្តប្រឹងប្រែង ជាពិសេសគឺ ភាពស្មោះត្រង់។

អ្នកនាង ចោម ក្វាន់ បានបង្ហោះនៅលើហ្វេសប៊ុក ក្នុងនាមជាមេម្នាក់ក្នុង ឱកាស បុណ្យ ចូលឆ្នាំប្រពៃណីចិននេះ ខ្លួនបានជូនកាដូ រថយន្ត Prius មួយគ្រឿង ដល់ បុគ្គលិក ឆ្នើមដែលមានការព្យាយាម និងមានភាពស្មោះត្រង់ជាមួយអ្នកនាង នាពេល កន្លងមកមិនថាទៅដល់ទីណាបុគ្គលិកម្នាក់នេះតែងតែទៅជាមួយជានិច្ច។

អ្នកនាង ចោម ក្វាន់ បាននិយាយថា « គាត់គឺជាប្រធានផ្នែកទីផ្សារមួយរូបដែល ឆ្នើម លក់ផលិតផលតាំងពីមានដើមទុនតិចតួចរហូតក្លាយជាមនុស្សស្រីម្នាក់ដែលពូកែ ដឹកនាំក្រុម ដោយមានសមត្ថិភាពគ្រប់គ្រងកូនក្រុមរាប់រយនាក់បានយ៉ាងល្អ។ «ម៉ាក់ ពិតជាសប្បាយរីករាយណាស់ដែលឃើញកូនរឹងមាំបែបនេះ។ ជាមេក្រុមគំរូល្អដល់ តំ ណាងចែកចាយក្រោយៗទៀតដែលនឹងយកគំរូតាមកូន» ចោមក្វាន់បន្ថែម។

សូមជម្រាបថា សម្រាប់កាដូរថយន្ត Prius មួយគ្រឿងនេះ ចោម ក្វាន់ បញ្ជាក់ថា គឺជាទឹកចិត្តបន្ដិចបន្ទួច ដើម្បីជាការលើកទឹកចិត្តព្រមទាំងបង្ហាញការស្រឡាញ់ ដល់ កូនចៅមិនមែនជាការសម្ដែងនោះទេ តែវាកើតឡើងចេញពីក្ដីស្រឡាញ់ពិតៗ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...

គោ​ជាង ១០០ក្បាល ក្នុង​ខេត...

ដោយៈ បូកគោ/កំ​ពតៈ ប្រជាកស...