ដោយៈសុផល/ភ្នំពេញ៖ការចាប់ផ្ដើមប្រតិបត្តិការរបស់សណ្ឋាគារហាយ៉ាត់រីជិនភ្នំពេញ(HyattRegencyPhnomPenh)ក្នុងឆ្នាំ២០២០នេះនឹងបង្ហាញពីសញ្ញាវិជ្ជមាននៃការរួមចំណែកក្នុងវិស័យសណ្ឋាគារទេសចរណ៍ និងបដិសណ្ឋាកិច្ច ក្នុងរាជធានីភ្នំពេញ។
គណៈគ្រប់គ្រងនៃក្រុមហ៊ុនជីបម៉ុងដែលជាម្ចាស់វិនិយោគលើសណ្ឋាគារលំដាប់ផ្កាយប្រាំចំកណ្តាលរាជធានីភ្នំពេញនេះជឿជាក់ថាការវិនិយោគនេះនឹងនាំមកនូវកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិរក្សាលំនឹងសេដ្ឋកិច្ច។ជាពិសេសទាក់ទាញវិនិយោគគិនជាតិនិងអន្តរជាតិមកស្វែងយល់ពីសក្តានុពលនៃការវិនិយោគផ្សេងៗបន្ថែមទៀត។
សណ្ឋាគារលំដាប់ផ្តាយប្រាំហាយ៉ាត់រីជិនស៊ីភ្នំពេញស្ថិតនៅកណ្តាលបេះដូងនៃពាណិជ្ជកម្មនិងវប្បធម៌ នៃរាជធានីភ្នំពេញតាមបណ្ដោយផ្លូវ១៧៨ជិតសារមន្ទីរជាតិក្នុងភូមិសាស្ត្រខណ្ឌដូនពេញ។សណ្ឋាគារនេះមានកម្ពស់១៤ជាន់ មានបន្ទប់សរុបចំនួន២៤៧បន្ទប់ ព្រមជាមួយនឹងសេវាកម្ម ភោជនីយដ្ឋាន ក្លិបហាត់ប្រាណស្ប៉ាបន្ទប់ប្រជុំអាងហែលទឹកនិងSkybar។ដែលអាចមើលឃើញទេសភាពនៃមុខព្រះបរមរាជវាំង ទន្លេមេគង្គ និងទន្លេសាបដ៏ស្រស់ត្រកាល។
លោកជាសុផារ៉ាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ធ្លាប់បានមានប្រសាសន៍លើកឡើងថា៖សណ្ឋាគារលំដាប់ផ្កាយប្រាំតម្លៃ១០០លានដុល្លារនេះបង្ហាញពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា។សណ្ឋាគារហាយ៉ាត់នឹងជួយលើកកេរ្ត៍ឈ្មោះ កិត្យានុភាពវិស័យសំណង់ ជួយអភិវឌ្ឍនិង បង្កើតការងារ។ នេះជាសមិទ្ធផលដ៏អស្ចារ្យមួយ។
សូមជម្រាបផងដែរថាសម្រាប់ឆ្នាំ២០១៩អាកាសយានដ្ឋានទាំងបីរបស់កម្ពុជាទទួលភ្ញៀវទេសចរណ៍១១,៦លាននាក់នាក់ឡើង១០,២ភាគរយធៀបនឹងឆ្នាំ២០១៨។អាកាសយានដ្ឋានភ្នំពេញទទួលទេសចរណ៍៦លាននាក់សៀមរាប៣,៩លាននាក់និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ១,៦លាននាក់៕S/