យន្តហោះទម្លាក់ទឹកពន្លត់ភ្លើងមួយគ្រឿងបានធ្លាក់ដោយផ្ទុះជាអណ្តាតភ្លើងកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែមករាខណៈបានកំពុងពន្លត់ភ្លើងឆេះព្រៃនៅអូស្ត្រាលី ដោយបានបណ្តាលឱ្យស្លាប់មនុស្ស៣នាក់នៅលើយន្តហោះនោះ។
ក្រុមមន្ត្រីបានបាត់ការទាក់ទងជាមួយនឹងយន្តហោះC-130 Hercules នៅមុនម៉ោង១៣:៣០ ម៉ោងក្នុងតំបន់ នៅថ្ងៃព្រហស្បតិ៍នេះ។
មូលហេតុនៃការធ្លាក់យន្តហោះនេះ នៅភ្នំSnowyនៅរដ្ឋញូវ សោតវេលស៍មិនទាន់ត្រូវបានគេដឹងនៅឡើយទេ។ ជនរងគ្រោះទាំងនោះគឺជាជនជាតិអាម៉េរិក។
មានភ្លើងឆេះព្រៃជាង៨០កន្លែង បានកំពុងឆេះនៅទូទាំងរដ្ឋនេះ បន្ទាប់ពីអាកាសធាតុក្តៅនិងខ្យល់បក់ខ្លាំងបានកើតមានជាថ្មី។យន្តហោះនេះ បានធ្លាក់នៅតំបន់ភ្លើងឆេះខ្លាំង នៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា។
ចាប់តាំងពីខែកញ្ញាមក អូស្ត្រាលី ក្រោមជំនួយពីអ្នកពន្លត់ភ្លើងទៅពីប្រទេសជាច្រើនបាននិងកំពុងប្រយុទ្ធប្រឆាំងវិបត្តិភ្លើងឆេះព្រៃដែលរហូតដល់ពេលនេះបានសម្លាប់មនុស្សយ៉ាងតិចណាស់ចំនួន៣៣នាក់៕ប្រែសម្រួល៖សុខា/sn
យន្តហោះនេះ បានធ្លាក់នៅតំបន់ភ្លើងឆេះខ្លាំង នៅភាគខាងត្បូងនៃទីក្រុងកង់បេរ៉ា