ដោយៈសាតចាន់បុត្រ/មណ្ឌលគិរីៈយ៉ាងហោចណាស់សិស្សស្រីចំនួន១០នាក់ដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនកែវសីមាស្ថិតនៅក្នុងស្រុកកែវសីមានៃខេត្តមណ្ឌលគិរីបានដួលសន្លប់ជាបន្តបន្ទាប់ ។ដោយកំពុងតែស្ថិតនៅក្នុងការសង្គ្រោះ របស់ក្រុមគ្រូពេទ្យមូលដ្ឋាន។
សិស្សម្នាក់ក្នុងចំណោមសិស្សដែលដួលសន្លប់ បានរៀបរាប់ថា ក្នុងពេលកំពុងសិក្សាពេលរសៀល ក៏ស្រាប់តែមានសិស្សម្នាក់បានដួលសន្លប់ក្នុងបន្ទប់រៀន។មួយសន្ទុះក្រោយមកក៏មានការដួលជាបន្តបន្ទាប់ទៀតពេលឃើញមិត្តភក្កិរបស់ខ្លួនសន្លប់។សិស្សដដែលបានរៀបរាប់ថានៅសាលារៀនរបស់ពួកគេ គឺជាអគារសិក្សាថ្មីដែលទើបសាងសង់រួចនិងនៅក្បែរព្រៃការពាររបស់ដែនជម្រកសត្វព្រៃកែវសីមា ។
នៅពេលដែលដួលសន្លប់នោះអាកាសធាតុនៅក្នុងបន្ទប់រៀនមានសភាពក្តៅខ្លាំងបើទោះបីជាមានកង្ហារចំនួនពីរគ្រឿងក៏ដោយ។សិស្សដដែលបន្តថាចំពោះអាការៈនៃសិស្សដែលដួលសន្លប់គឺមានការចុកជើងណែនដើមទ្រូងពិបាកដកដង្ហើមនិងវិលមុខ។ក៏ដូចជាមួយសិស្សលោកគ្រូម្នាក់បានបញ្ជាក់ដែរថាអាកាសធាតុនៅថ្ងៃកើតហេតុនេះមានភាពក្តៅហប់ខ្លាំង។
សិស្សបានដួលសន្លប់ជាបន្តបន្ទាប់ដែលតម្រូវឱ្យលោកគ្រូអ្នកគ្រូរួមទាំងអាជ្ញាធរប្រញាប់ប្រញាល់បញ្ជូនសិស្សានុសិស្សទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជនឈ្មោះសុខបញ្ញា២បានឱ្យដឹងថាចំពោះអាការៈអាចបណ្ដាលមកពីក្តៅខ្លាំងនិងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន។ក្រោយការដួលសន្លប់ដែលបានអូសបន្លាយចាប់ពីម៉ោង១រសៀលថ្ងៃទី២៣ខែមករានេះ។
ក្រោមកិច្ចអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោឡោសុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី,លោកនួនសារ៉នអភិបាលស្រុកកែវសីមារួមទាំងអាជ្ញាធរមន្ត្រីរាជការទាំងអស់។ក្រុមការងារបានដុតដៃដុតជើងជួយសង្គ្រោះសិក្សានុសិស្សដោយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកជនខ្លះទៀតត្រូវបញ្ជូនទៅមណ្ឌលសុខភាពកែវសីមានិងអ្នកដែលមានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។
ករណីដួលសន្លប់នៅក្នុងវិទ្យាល័យហ៊ុនសែនកែវសីមានេះត្រូវបានសិស្សានុសិស្សបញ្ជាក់ថាមិនមែនជាលើកទី១ទេដែលមានការដួលសន្លប់បែបនេះ។ការដួលសន្លប់នេះគឺបានអូសបន្លាយអស់រយៈពេលច្រើនថ្ងៃមកហើយប៉ុន្តែមានតែសិស្សម្នាក់ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់ហើយនាថ្ងៃទី២៣មករានេះចំនួននៃអ្នកសន្លប់មានការកើតឡើងតែម្តង៕S/