ដោយ៖សនសក្តា/កំពង់ឆ្នាំង៖កម្លាំងកងរាអាវុធហត្ថខេត្តកំពង់ឆ្នាំងបានឃាត់ខ្លួនបុរសម្នាក់ជាមួយនឹងថ្នាំញៀនចំនួន៨កញ្ចប់។ការឃាត់ខ្លួនជនសង្ស័យធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅចំណុចឃុំផ្សារ ស្រុកបរិបូរណ៍ ។
សមត្ថកិច្ចអាវុធហត្ថបានឱ្យដឹងថាជនសង្ស័យឈ្មោះវ័ន្តហៃភេទប្រុសអាយុ៤៥ឆ្នាំមានទីលំនៅក្នុងភូមិស្នោឃុំខុនរ៉ងស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំង។ពីបទចែកចាយនិងរក្សាទុកនូវសារធាតុញៀន ។នៅក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យកម្លាំងកងរាជអាវុធហត្ថដកហូតបានម្សៅក្រាមសថ្លា (ម៉ាទឹកកក)ចំនួន៨កញ្ចប់ទម្ងន់២៥,៦៤ក្រាមនិងម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅពាក់ស្លាកលេខពោធិសាត់1D.07 54 ។
បច្ចុប្បន្នជនសង្ស័យមន្ត្រីជំនាញកំពុងសាកសួរ កសាងសំណុំរឿង អនុវត្តទៅតាមនីតិវិធីច្បាប់ ៕S/