ដោយ៖សនសក្តា/កំពង់ឆ្នាំង៖លោកឈួរច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានកំណត់ឱ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានរួមសហការគ្នាយកចិត្តទុកដាក់បង្ការទប់ស្កាត់កុំឱ្យមានភ្លើងឆេះព្រៃនៅក្នុងរដូវក្ដៅនេះក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។ការកំណត់របស់អភិបាល ខេត្ត ដូចនេះ បាន ធ្វើ ឡើង នៅកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារប្រចាំខែមករាឆ្នាំ២០២០និងលើកទិសដៅអនុវត្តបន្តរបស់គណៈបញ្ជាការ ឯកភាព រដ្ឋបាល ខេត្តកំពង់ ឆ្នាំងកាលពីព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០ ២០។
ក្រៅពីណែនាំឱ្យមន្ត្រីជំនាញយកចិត្តទុកដាក់ជាមួយបញ្ហាភ្លើងឆេះព្រៃលោកអភិបាលខេត្តក៏បានណែនាំដល់ កងកម្លាំង គ្រប់ ប្រភេទ អភិបាល ក្រុង ស្រុក ត្រូវ ធ្វើ ការរៀប ចំ សណ្តាប់ធ្នាប់សន្តិសុខក្នុង មូលដ្ឋានរួមមានបញ្ហាក្មេងទំនើងបញ្ហាគ្រឿងញៀនបញ្ហាគ្រោះថ្នាក់ចរាចរជាពិសេសការជួយសង្គ្រោះ ស្រូវ ប្រាំង របស់ប្រ ជាកសិករ នៅតាម តំបន់ មួយ ចំនួន ដែលកំពុង ខ្វះ ទឹក ជាដើម ។
គួរបញ្ជាក់ថា ក្នុងពិធីសម្ពោធនិងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋ រាជធានី -ខេត្តនៅ ខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅកាន់អភិបាលខេត្តទាំងឡាយណា ដែល មាន ព្រៃឈើ ច្រើនត្រូវយក ចិត្តទុក ដាក់ បង្ការ ទប់ស្កាត់ កុំឱ្យមានភ្លើងឆេះ ព្រៃនៅក្នុង រដូវក្ដៅ នេះ។
សារ អំពាវនាវរបស់ សម្ដេច ក្រឡា ហោម ស ខេង នេះធ្វើឡើងបន្ទាប់ ពី មើល ឃើញ ពី ផល លំបាក ដោយសារ តែភ្លើងឆេះ ព្រៃ នៅ ប្រទេស អូស្ដ្រាលី កាល ពី ពេលថ្មី ៗ នេះ ដែល ធ្វើឱ្យបាត់បង់ អាយុ ជីវិត មនុស្ស សត្វ និងខាត បង់ថវិកា អស់ជា ច្រើន លាន ដុល្លារ ៕S/